បានចប់សព្វគ្រប់ហើយសម្រាប់ទំនាក់ទំនងស្នេហា ១០ឆ្នាំរវាងតារាសម្តែងស្រី Ladiiprang ជាមួយតារាវ៉ែបភើ twopee ដែលបែកគ្នាបានជាង ២ខែហើយ។ តារាស្រីបានចេញមុខធីប្បាយហើយថាពួកគេទាំងពីរសម្រេចចិត្តបែកបាក់ព្រោះវាជាបញ្ហារបស់ពាក្យថាកូជីវិត មិនមែនមកពីអ្នកទី៣ឡើយ។
នៅថ្ងៃដែល Ladiiprang ចេញមុខនិយាយទាំងសោកសៅរ៍ លោក Twopee បានផុសរូបភាពអនុស្សាវរីយ៍ដែលគាត់ធ្លាប់អោយមិត្តស្រីកាលថ្ងៃខួបកំណើតនាង ហើយនាងចង់អោយគាត់ផ្យួរវានៅជញ្ជាំងផ្ទះថ្មីរបស់ពួកគេ។ តារាប្រុសផុសរូបដែលព្យួនៅលើជញ្ជាំងនោះចូលក្នុងអ៊ិនស្តាក្រាមហើយលុបវាចោលវិញ។
ឃើញហើយហ្វែនៗខ្លោចចិត្តអាណិតលោក Twopee ដែលពេលនេះចង់អោយគ្រប់យ៉ាងត្រឡប់មកវិញតែមិនដឹងត្រូវធ្វើយ៉ាងណា។ បច្ចុប្បន្នមានមនុស្សច្រើនណាស់ដែលនៅមានសង្ឃឹម ហើយព្រមនឹងគាំទ្រតារាទាំងពីរបើពួកគេចង់ត្រូវរូវគ្នាវិញ។
អត្ថបទដោយ សា