40 តែអាយុទេ Jannie នៅតែអេមក្រមុំអាយុ 18មិនដូរទេពាក់ប៊ីគីនីបង្អួតរាងតូចស្ដើង….អ្នកមិនតាមដានច្បាស់ជាគិតថានាងមិនទាន់មានកូនទេ! មានវីដេអូ
ក្លាយជាអាយដលរបស់ម៉ាក់ៗជាច្រើនទៀតទូទាំងប្រទេសទៅហើយសម្រាប់អ្នកម៉ាក់កូនមួយកំពូលសម្រស់យ៉ាង Janie-Alphat នាងគឺជាតារាស្រីម្នាក់ទៀតដែលមានរបៀបវិន័យតឹងរុឹងចំពោះការហាតប្រាណឬការថែរូបរាង ទោះបីជាពេលនេះនាងកំពុងកៀកចូលវ័យ 40 ឆ្នាំនៅខែខាងមុខ ប៉ុន្ដែក៏នៅអាចរក្សារូបរាងអោយនៅស្រស់ស្អាតសមសួនគ្មានផ្លាស់ប្ដូរទៅណាសោះឡើយ
ហើយជាក់ស្ដែងម៉ាក់ៗបានចេញមកបង្ហោះរូបភាពក្នុងស្ទាយថតរូបដ៏ឡួយ បង្អួតរូបរាងដុតកំដៅចិត្តដល់ហ្វេនៗជាច្រើននាក់ គ្រប់សន្លឹកថតដោយភាពជឿជាក់ងាកបែរទៅត្រង់ណាក៏មើលទៅក្ដៅភ្នែកទាំងអស់ ធ្វើអោយ IG ឈ្មោះ @janienineeleven ត្រូវមកឡើងកំដៅមួយរំពេច
ទាំងអស់នេះធ្វើអោយអ្នកនៅក្នុងវិស័យសិល្បៈរួមទាំងអ្នកគាំទ្រ ត្របាញ់ជើងចូលមកចុចឡាយអោយបេះដូងនិងរូបភ្លើងព្រោងព្រាតពេញ IG របស់ម៉ាក់ៗ
អត្ថបទដោយ : នីត្តា