Prang ដើរលេងសប្បាយធម្មតាតែខាង Tong Tophi វិញសោកស្ដៅរាល់ថ្ងៃមិនដឹងថាជាការ…..! មានវីដេអូ

Tong Tophi បញ្ចេញសកម្មភាពផុសរូបភាពដែល Prang ធ្លាប់អោយមុនពេលចែកផ្លូវគ្នាជ្រើសរើសដើរផ្លូវរៀងខ្លួនវិញដោយផុសរូបភាពហើយសរសេរឃ្លាថា Just Walk

ក្រោយពី Prang Kannaran បានចេញមកបើកចិត្តនិយាយច្បាស់ៗពីទំនាក់ទំនងស្នេហារវាងខ្លួននិងលោក Tong Tophi សរុបមកអ្នកទាំងពីរបានចែកផ្លូវគ្នាពិតមែន ហើយបានបញ្ចាប់ទំនាក់ទំនងអស់រយៈពេល 2ខែមុនមកម្លេះ ប៉ុន្ដែនៅតែមានបំណងល្អចំពោះគ្នាទៅវិញទៅមក ហើយនៅតែបន្ដនិយាយរកគ្នាយ៉ាងច្បាស់ថាទុកត្រឹមជាអនុស្សាវរីយ៍ល្អៗចំពោះគ្នា មិនមានអ្នកផ្សេងមកបំបែកឬមកជ្រៀតជ្រែកនោះទេ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងនៅពេលថ្មៗនេះខាងប្រុសបានបញ្ចេញសកម្មភាពដោយធ្វើការផុសរូបភាពក្នុង IG ជារូបភាពគំនូសដែលព្យួរនៅលើជញ្ចាំងក្នុងផ្ទះ មិនមែនឃ្លាសារអ្វីទាំងអស់ ដោយរូបភាពខាងលើជាកាដូដែលខាងស្រីបានជូន ប៉ុន្ដែរូបភាពខាងលើត្រូវបាន Tong លុបចេញពីអាខោនរបស់ខ្លួនវិញ ហើយក្រោយមកក៏មានឃើញផុសរូបភាពថ្មីជារូបរបស់ខ្លួនឯង អមជាមួយប្រយោគថា “Just Walk”  

គ្រប់គ្នាដែលបានឃើញហើយសុទ្ធតែប្រាប់ថាអាចមកពីការផ្ដល់កំលាំងដល់គ្នាទៅវិញទៅមក

អត្ថបទដោយ : នីត្តា