Yaya បើកចិត្តនិយាយរឿងមុនពេលផុសរូបស៊ិចស៊ីម្ដងៗខំផ្ញើរទៅ 20 រូបអោយជ្រើសរើសតែហេតុអីខាងប្រុសផ្ញើរមកវិញតែមួយសន្លឺក! មានវីដេអូ
សុំចេញមកបកស្រាយចំពោះការសង្ស័យរបស់ប្រិយមិត្តដែលតែងតែកើតឡើងជាញឹកញាប់ សម្រាប់តួឯកស្រីល្បីឈ្មោះយ៉ាង Yaya-Urasaya ដោយមុននេះសាម៉ីខ្លួនទើបតែផុសរូបភាពមួយសន្លឹកដ៏សិចស៊ីក្នុងឈុតហែលទឹក អមជាមួយប្រយោគនិយាយទាក់ទងទៅនិងម្ចាស់ចិត្តរូបសង្ហា Nadech Kugimiya ក្នុងពាក្យថា “ផ្ញើរទៅអោយជ្រើសរើសឡើងច្រើនរូប តែផ្ញើរមកវិញមានតែមួយ”
ទើបថ្មីៗនេះខណៈពេលដែល Yaya-Urasaya ធ្វើដំណើរទៅចូលរួមក្នុងកម្មវិធី UNIQLO Fall/Winter 2022 Today’s Classics សាម៉ីខ្លួនក៏បានចេញមកនិយាយត្រង់ទៅត្រង់មកចំពោះប្រធានបទខាង ហើយនៅមានបង្ហាញពីការធ្វើតំរាប់តាម Nadech ក្រោយពីបានមើលឈុតឆាកស្នេហារបស់នាងជាមួយនិងតួឯកប្រុស Mario នៅក្នុងរឿងភាគ គឺអូន អោយគ្រប់គ្នាបានស្ដាប់ទៀតផងដែរ
“ដូចដែលបានប្រាប់ដូចជាមិនសូវចូលចិត្តខ្លាំងអីណាស់ណាទេ តែយល់ថាការងារគឺជាការងារ ហើយគាត់ក៏បានមើលរឿងនិងជាមួយខ្ញុំផងដែរ គាត់ប្រាប់ថាបង Mario សង្ហាណាស់ ហើយក៏ប្រាប់ថាខ្ញុំសម្ដែងបានល្អណាស់ គាត់មិនដែលហាមអ្វីនោះទេចំពោះការថតឈុតឆាកស្នេហា…..ចំណែកឯងរឿងឈុតហែលទឹកដែលបានផ្ញើរទៅអោយ 20 រូបប៉ុន្ដែផ្ញើរមកអោយវិញតែមួយរូប គឺ (សើច) ខ្ញុំគិតថាគាត់ប្រហែលជាញ៉ោះលេងធម្មតាៗ ព្រោះគាត់បានសរសេរត្រលប់មកវិញថាស្រេចតែខ្ញុំ ប៉ុន្ដែគាត់ផ្ញើរមកវិញតែរូបមួយសន្លឹក ខ្ញុំក៏មិនហ៊ាន (អស់សំណើច) តាមពិតទៅមុននេះតាមធម្មតាមិនដែលផ្ញើរទៅអោយមើលមុននោះទេ ប៉ុន្ដែមានថ្ងៃមួយដែលគាត់បានអានពត៌មានថាធ្លាប់អោយបងគាត់មើលមុខសិនអត់ ហើយគាត់ក៏ផ្ញើរសារមកថាមិនដែលអោយបងមើលមុនសោះហើយណា ទើបខ្ញុំផ្ញើរទៅអោយមើលទៅ ខិតខំប្រមូលរូបអោយបានច្រើនតែចុងក្រោយបានមួយសន្លឺកអោយគត់…..ហើយលើកក្រោយក៏ឈប់ផ្ញើរអោយមើលទៀតដែរឈប់ហើយព្រោះមើលទៅដូចជាមិនសូវស៊ិចស៊ីអីណាស់ណាទេ…..”
អត្ថបទដោយ : នីត្តា