Jackie_jacqueline តួឯកស្រីដែលត្រូវគេបំភ្លេចចោល!! ថតរឿងបានច្រើនតែគេមិនយកមកចាក់ផ្សាយ!

បានក្លាយជាតួឯកស្រីអារម្មណ៍ល្អបង្ករសំណើចអោយអ្នកប្រើប្រាស់អ៊ិនធឺណែតបានយ៉ាងក្អាកក្អាយសម្រាប់កញ្ញា jackie_jacqueline ដែលល្បីល្បាញខ្លាំងបន្ទាប់ពីថតវីដេអូជាមួយតុក្កតាដើម្បដំបងយក្ស។ ប៉ុន្តែមិត្តអ្នកអានដឹងទេថាតាមពិតទៅនាងមិនមែនទើបតែល្បីល្បាញថ្មីៗនេះទេ នាងធ្លាប់ជាតួឯកស្រីដែលមានរឿងភាគច្រើនបំផុតកាលពីសម័យមុន។
ថ្មីៗនេះកញ្ញា jackie_jacqueline បានចូលរួមជាភ្ញៀវកិត្តយសអោយកម្មវិធីមួយហើយក៏បាននិយាយរឿងក្នុងចិត្តថា អរគុណដើមដំបងយក្សដែលបានធ្វើអោយនាងល្បីល្បាញឡើងវិញ ហើយនាងក៏និយាយថាឃើញនាងកំប្លែងៗឥតបានការណ៍បែបនេះនាងចូលធ្វើការងារសិល្ប: ១៣-១៤ ឆ្នាំហើយធ្លាប់ល្បីល្បាញខ្លាំងទៀតផង។
នាងធ្លាប់ល្បីមានគេហៅថតរឿងភាគបានជិត ៤០រឿងប៉ុន្តែមិនដែលបានចាក់ផ្សាយអោយទស្សនិកជនបានទស្សនាដូចរឿងអ្នកដទៃទេ រហូតមកទល់ពេលនេះមានតែពីររឿងដែលចេញផ្សាយតាមកញ្ចក់ទូរទស្សន៍។ លឺហើយហ្វែនៗអាណិតតារាស្រីខ្លាំងណាស់ខិតខំធ្វើការជាច្រើនឆ្នាំ ថតរឿងជាច្រើនប៉ុន្តែទស្សនិកជនមិនដែលបានឃើញសមត្ថភាពរបស់នាងឡើយ។

អត្ថបទដោយ សា