មិត្តស្និទ្ធស្នាលតែម្នាក់គត់ដែលហ៊ានចេញមុខ! Kwangfarung បង្ហាញចរិកលក្ខណ: មួយជ្រុងទៀតរបស់ Pinkysavika!!

នៅតែជាប្រធានបទដែលមនុស្សទូទាំងប្រទេសចាប់ចងមើលយ៉ាងយកចិត្តទុកដាក់សម្រាប់រឿងក្តីបោកប្រាស់យកប្រាកប្រជាជនស្លូតត្រង់ចំនួនជិត ១០០០០នាក់ ហើយបោកប្រាក់អស់ជាង ២៥០០០លានបាត។ បច្ចុប្បន្ននេះមហាជនកំពុងតាមដានមនុស្សដែលស្និទ្ធស្នាលជាមួយតារាស្រី pinkysavika ថាពួកគេនឹងចេញប្រត្តិកម្មយ៉ាងដូចម្តេចខ្លះ ហើយចង់ដឹងថាតើនរណាពាក់ព័ន្ធ ឬក៏អាចក្លាយជាជនជាប់ចោទមនុស្សបន្ត!
ចុងក្រោយគេឃើញមានអ្នកនាង Kwangfarung ម្នាក់ដែលបានចូលទៅខមមិននៅលើរូបរបស់ ភិងគី ថា “I will see you soon” ហើយបន្ទាប់មកទៀតនាងបានផុសរូបអនុស្សាវរីយ៍ជាមួយមិត្តភក្តិព្រមជាមួយសារនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “Let’s send her love @pinkysavika មានសារអ្វីចង់ប្រាប់ទៅដល់ភិងគីអាចសសេរនៅទីនេះបាន កំលាំងចិត្តគឺជារឿងដែលសំខាន់បំផុតនៅទីនេះ ខ្ញុំនឹងផ្ញើរសារទៅអោយនាងបានអាន” ។
លើសពីនេះទៅទៀតនាងបានផុសវីដេអូនៅពេលតារាស្រីនៅលេងជាមួយកូនស្រីទាំងកាយវិកាទន់ភ្លន់ សំដីផ្អែម ហើយគួរអោយស្រលាញ់បំផុត (ភិងគីមិនគួរអោយខ្លាចហើយមិនអាចឆបោកមនុស្សស្លូតត្រង់ដោយចេតនាឡើយ) ។ អាចនិយាយបានថាអ្នកនាង Kwangfarung គឺជាមនុស្សដំបូងហើយតែម្នាក់គត់ដែលចេញមុខធ្វើរឿងបែបនេះអោយតារាស្រី pinkysavika។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា