កំពុងក្លាយជាចំណាប់អរម្មណ៍ធំរបស់មហាជន និងជាតារាគោលដៅសំខាន់របស់សិល្ប:ថៃនាពេលបច្ចុប្បន្ននេះ សម្រាប់តារាចម្រៀងស្រីដែលផ្លាស់ប្តូរងារថ្មីបន្ទាប់ពីប្រកួតបានតំណែង Miss Grand International 2022 របស់ប្រទេសថៃ។ ល្បីភ្លាមមានអ្នកតាមរករឿងភ្លាម fa_engfa8 ត្រូវផលិតកម្មដែលជាផ្ទះចាស់ប្តឹងទាសំណងយ៉ាងច្រើនមហាសាល។
ថ្មីៗនេះក្រុមហ៊ុន Sangravee Entertainment បានប្រកាសប្តឹងតារាស្រីដោយចោទប្រកាន់ថានាងមិនគោរពតាមកុងត្រាដែលសន្យាថានឹងនៅជាមួយក្រុមហ៊ុនមិនទៅណារហូតគ្រប់ ១២ឆ្នាំ ប៉ុន្តែបែរជាចេញមុខសម្តែងរឿង ទទួលការងារនេះការងារនោះដោយគ្មានការអនុញ្ញាតបន្ទាប់ពីក្លាយជា Miss Grand។
កញ្ញា fa_engfa8 ក្នុងឋាន:បុគ្គលិកដែលមិនគោរពសន្យាត្រូវសង់ការខាតបង់អោយលោក Nawat Itsaragrisil ដែលជាម្ចាស់ក្រុមហ៊ុនជាទឹកប្រាក់ចំនួន ១២០០លាបាត។ តារាស្រីពេលនេះបានទាក់ទងរកមេធាវិផ្ទាល់ខ្លួនរួចរាល់ហើយ ភាគីទាំងសងខាងកំពុងព្យាយាមរកភស្តុតាងមិនប្រគល់អោយសាលាក្តីរៀងៗខ្លួនដោយលទ្ធផលនឹងទៅជាយ៉ាងណាមិនមាននរណាដឹងឡើយ។
អត្ថបទដោយ សា