នៅមិនទាន់រួចខ្លួន ១០០% តែហេតុអ្វី bitoeyrsiam អាចទៅបន្ថែមក្តីសុខនៅក្រៅប្រទេសបាន?

នៅតែជាកង្វល់របស់សង្គមដដែលសម្រាប់រឿងក្តីឆបោកបា្រក់ Forex 3D ដែលធ្វើអោយមានជនរងគ្រោះជិត១ម៉ឺននាក់ ខាតបង់សាច់ប្រាក់អស់ជាង ២៥០០លានបាត។ ហើយចុងក្រោយមហាជនឆ្ងល់ថាតារាស្រី bitoeyrsiam មិនទាន់ទទួលបានការប្រកាសអោយមានសេរីភាពពីរឿងក្តីទេ ចុះហេតុអ្វីចេញក្រៅប្រទេសបាន?
អ្នកតាមដានអ៊ិនស្តាក្រាមរបស់តារាចម្រៀងស្រីប្រហែលជាបានដឹងហើយថាពេលនេះអ្នកនាង bitoeyrsiam កំពុងមានដំណើរកំសាន្ត ដើរទិញរបស់ប្រែនៗនៅប្រទេសសិង្ហបុរីជាមួយកូនស្រីនិងអ្នកម្តាយយ៉ាងសប្បាយរីករាយ ទំនងមើលទៅដូចជឿជាក់ថាខ្លួនឯងបានរួចខ្លួនពីករណី Forex 3D ។
តាមពិតទៅខាងតុលាកាត់ក្តីបានប្រកាសយ៉ាងច្បាស់ថានាងនិងស្វាមីមិនត្រូវចាប់ឃុំភ្លាមៗក៏ពិតមែន ប៉ុន្តែក៏នៅមានឈ្មោះជាជនសង្ស័យដដែល ពេលនេះក្រុមប៉ូលីសសឺបពិសេសកំពុងតាមរកភស្តុតាងបន្ថែម។ បណ្តាលអោយហ្វែនៗមួយចំនួនអន់ចិត្ត នាំគ្នាចោទសួរថាហេតុអ្វីតារាស្រី Pinkysavika មិនអាចទទួលបានសិទ្ធពិសេសដូចជានាង?

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា