អ្នកនាង Nuneworanuch ផុសសារអស់សង្ឃឹមធ្វើអោយហ្វែនៗញញឹមលែងចេញ!!

អ្នកនាង Nuneworanuch គឺជាមនុស្សស្រីរឹងមាំ មានសមត្ថភាពខ្ពស់សម្តែងបានដល់អារម្មណ៍ជ្រាលជ្រៅរបស់ទស្សនិកជនជានិច្ច។ ចុងក្រោយតារាស្រីផុសសារសលោកសៅរ៍និទានដំណើររឿងជីវិតនៅក្នុងអ៊ិនស្តាក្រាម ធ្វើអោយអ្នកតាមដានយំតាមយ៉ាងច្រើនសន្ធឹកសន្ធាប់។
តារាស្រីបានផុសរូបកំពុងយំនៅក្នុងមន្ទីពេទ្យព្រមជាមួយ Caption សសេរថា “នៅក្នុងជីវិតរបស់មនុស្ស មានច្រើនដំណាក់កាលច្រើនវគ្គណាស់ដែលត្រូវចុកចាប់ ប្រៀបបានដូចជាម្ជុលដែលមុជចាក់ចូលទៅជ្រៅដល់ជម្រៅចិត្ត ស្ទើរធ្វើអោយចិត្តរបស់យើងរលាយ … យ៉ត(ឈ្មោះតួឯកស្រី) បានតែអង្គុយសង្ឃឹមថានឹងអាចមានមនុស្សម្នាក់ចូលមកជួយអោយ យ៉តបានជួបក្តីសុខដែលពិតប្រាកដ 🤍 #เข็มซ่อนปลาย” ។
បណ្តាលអោយហ្វែនៗដែលបានទស្សនារឿង #เข็มซ่อนปลาย កើតក្តីអាណិតហើយនាំគ្នាចូលមកខមមិនរូបយំ បង្ហាញ់សេចក្តីយល់ចិត្ត និងផ្តល់កំលាំងចិត្តដោយប្រាប់ថាពួកគេនៅខាង #ក្រុមប្រពន្ធដើមយ៉ាងច្រើនកុះករ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា