តែងតែនាំយករឿងល្អៗមកចាក់ផ្សាយជូនទស្សនិកជនបានតាមដាននិងកំសាន្តជានិច្ចសម្រាប់ទូរទស្សន៍បុស្តិ៍ ដែលបានត្រៀមសាច់រឿងច្រើនរស់ជាតិ ច្រើនសម័យកាលណាស់សម្រាប់ចាក់ផ្សាយក្នុងឆ្នាំ ២០២២នេះ។ ចុងក្រោយចេញ Teaser រឿងថ្មីដែលបានល្បីល្បាញពាសពេញបណ្តាញសង្គមនាពេលនេះ ព្រោះជារស់ជាតិដែលអ្នកទស្សនាកំពុងទន្ទឹមរងចាំ ។
រឿង “สาปซ่อนรัก ឬ retribution” ជាប្រភេទគំនុំសងសឹក ស្នេហាដ្រាម៉ាកើតមានខណ:ពេលដែលម្តាយៗកាន់វប្បធម៌បែបគ្រួសារចិត្តកំពុងឈ្លោះគ្នាដណ្តើមសម្បត្តិ។ ឃើញឈុតខ្លីដែលទើបតែចេញផ្សាយហើយទស្សនិកជននាំគ្នាគិតដល់រឿង “ក្រុងកម្ម” ដែលផ្ទុះខ្លាំងកាលបីឆ្នាំមុនភ្លាមដោយសាតួអង្គម្តាយទាំងអស់សុទ្ធសឹងជាតារាជើងចាស់ដែលមានជំនាញកាចឆ្នាស់ ដាច់អាហាំងកាចំពោះជីវិតរបស់កូនៗបំផុត។
កញ្ញា Nychaa និងលោក Krating ដែលជាតួអង្គឯងត្រូវសម្រក់ទឹកភ្នែកស្ទើរគ្រប់ឈុតគ្រប់ឆាកទាំងអស់។ តួអង្គទាំងអស់នៅក្នុងរឿងនេះបានចេញមុខមកនិយាយដូចៗគ្នាថា រឿង “สาปซ่อนรัก ឬ retribution” ជារឿងដែលនឹងចូលខ្លួនមកទាញយកដំណក់ទឹកភ្នែករបស់ទស្សនិកជន ជវិតពិតមួយផ្នែកដែលកើតមានឡើងនៅក្នុងសង្គមនឹងត្រូវគេយកមកបើកកកាយនៅក្នុងរឿងនេះ។
អត្ថបទដោយ សា