រឿងថ្មី khemanito ធ្វើអោយអ្នកគាំទ្រតក់ស្លុតហើយភ័យខ្លាចជាមួយចរិកដែលមិនធ្លាប់ឃើញរបស់នាង !!

វិស័យថតផ្សាយខ្សែរភាពយន្តខ្នាតធំរបស់ប្រទេសថៃកំពុងត្រៀមចាក់ផ្សាយរឿងដែលអស្ចារ្យមួយអោយទស្សនិកជនទាំងក្នុងប្រទេស និងក្រៅប្រទេសបានទស្សនាកំសាន្ត។ មានតារាសម្តែងពានរង្វាន់ច្រើនណាស់ដែលបានមកចូលរួមសម្តែងក្នុងរឿង “Six Characters ” ហើយអ្នកនាង khemanito ជាតួអង្គដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលច្រើនជាងគេ។
ថ្ងៃនេះក្រុមការងារចាប់ផ្តើមបញ្ចេញ Teaser ដំបូងរបស់រឿង “Six Characters มายาพิศวง” អោយអ្នកទស្សនាបានឃើញផ្នែកខ្លះៗរបស់រឿង។ ក្នុងឈុតខ្លីនោះបង្ហាញអោយហ្វែនរបស់អ្នកនាង khemanito ឃើញយ៉ាងច្បាស់ថាតារាស្រីក្នុងដួងចិត្តរបស់ពួកគេសាហាវ សម្តែងជាតួអង្គកាចពិសពល បានសមខ្លាំងហើយធ្វើអោយគ្រប់គ្នាព្រឺសម្បុរ។
មិនថាជាទឹកមុខ អាកប្បកិរិយា សម្លេង ឬការតុបតែខ្លួនរបស់តារាស្រីឡើយ បានធ្វើអោយហ្វែនៗរបស់នាងភ្ញាក់ផ្អើលជាខ្លាំង ពួកគេមិននឹកស្មានថាតារាស្លូតៗ ទន់ភ្លន់ផ្អែមល្ហែម អាចសម្តែងជាតួអង្គកាចបានដល់ថ្នាក់នេះសោះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា