ធំបំផុត!! មិនធ្លាប់មានពីមុន!! តារាសម្តែងជួរមុខរបស់ប្រទេសថៃលើសពី ១០ នាក់រួមគ្នាសម្តែងរឿង “Six Characters” (មានវីដេអូ)!
បានកំពុងធ្វើអោយអ្នកដឺកនាំរឿងទូទាំងប្រទេសថៃចាប់អារម្មណ៍ជាខ្លាំងសម្រាប់រឿង “Six Characters มายาพิศวง” ដែលដឹកនាំដោយ “ម៉មរាជវង្ស” ដែលមានថ្វីដៃសម្តែងខ្ពស់ហើយមានសមត្ថភាពនាំយកតារាៗលំដាប់កំពូលទាំងអស់មកបញ្ចូលគ្នាក្នុងរឿងតែមួយបាន។
ចុងក្រោយទស្សនិកជនក៏ក្តីជ្រួលជ្រើមចង់អោយថ្ងៃចាក់បញ្ចាំងរឿងឆាប់មកដល់ ពីព្រោះ Teaser ស៊ីសាច់ហុតឈាមដែលទើបតែបានបញ្ចេញអោយហ្វែនៗបានមើលដោយអ្នកនាង aff_taksaorn ដែលបានផុសចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន។ “Six Characters มายาพิศวง” មិនត្រឹមតែមានសាច់រឿងទាក់ទាញកន្ត្រាក់អារម្មណ៍ គួរអោយសង្ស័យតែប៉ុននោះនោះទេ មហាជនចាប់អារម្មណ៍ចង់ទស្សនារឿងនេះពីព្រោះមានតារាល្បីជើងចាស់ជើងថ្មីច្រើនរាប់មិនអស់។
តួអង្គសំខាន់ដែលមានដូចជា Mario, aff_taksaorn, Taewnataphorn, Pancake, New, Boy_pakorn និងតារាជាច្រើនដួងទៀត។ ទស្សនិកជននឹងបានកំសាន្ត សាច់រឿងដ៏ជក់ចិត្តនេះបានតាមរោងខ្សែរភាពយន្តចាប់ពីថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះតទៅ។
អត្ថបទដោយ សា