Dew Arisara ទើបតែសម្រាលបានប៉ុន្មានថ្ងៃសោះបណ្ដើរស្វាមីទៅមើលការប្រគុំតន្រ្ដីបង្អួតរាងម៉ាអេមអ្នកដឹងបានដឹងថានាង….! មានវីដេអូ

មួយរយៈនេះអ្នកម៉ាក់រូបស្រស់ដៃថ្មីយ៉ាង Dew Arisara ជាមួយស្វាមី Sebastian Lee កំពុងតែឈ្លក់វង្វេងនិងកូនប្រុសសំណព្វចិត្តខ្លាំងណាស់ កើតមកលើគំនរមាសគំនរប្រាក់ហើយម៉ាក់ប៉ាក៏ស្រលាញ់ស្ទើរលេបទៀត ធ្វើអោយអ្នកមើលមានក្ដីសុខទៅតាមជាមួយដែរ ឃើញរូបភាពថតជាខណៈគ្រួសារក៏អាចដឹងពីភាពកក់ក្ដៅនិងសុភមង្គលពិតៗ

តាំងតែកូនប្រុសបើកភ្នែកមើលផែនដីនេះ Dew ក៏ចំណាយពេលវេលាចិញ្ចឹមមើលថែកូនអស់ពីកំលាំងកាយចិត្ត ប៉ុន្ដែម៉ាក់ៗក៏មិនដែលភ្លេចក្នុងការផ្ដល់ក្ដីសុខអោយខ្លួនឯងនោះទេ យ៉ាងរូបភាពជាក់ស្ដែងដែល Dew បណ្ដើរស្វាមីទៅមើលការប្រគុំតន្ដ្រីដោយមានអ្នកចម្រៀងល្បីឈ្មោះហើយក៏ជាអាយដលក្នុងចិត្តយ៉ាង  (Billie Eilish)

After Footer (Active) - damrei Mr1 Zone2

ហើយរូបភាពរបស់អ្នកម៉ាក់ស្រីស្អាត ដែលគ្រងឈុតរឹមជាប់ខ្លួនពណ៌ខ្មៅ ខ្សែករពណ៌ខ្មៅជាប់ជាប់និងករជាមួយស្បែកជើងខ្ពស់ បង្អួតភាពស៊ិចស៊ីក្រោយសម្រាលកូនបានប៉ុន្មានថ្ងៃ រាងម៉ាក់ៗចាប់ផ្ដើមវិលត្រលប់ទៅរកភាពដើមវិញហើយ ហើយរូបភាពស៊ិចស៊ីនិងផ្អែមល្ហែមជាមួយស្វាមីនៅលើបណ្ដាញសង្គមបានមកអង្រួនបេះដូងហ្វេនៗពេញប្រទេសតែម្ដង

អត្ថបទដោយ : នីត្តា