អស់ពីតារាសម្តែង ពេលនេះដ្រាម៉ាដាក់ទោសតារាចម្រៀងវិញម្តង!!

ឬទំនាយនឹងក្លាយជាកាពិត ឬវិស័យសិល្ប:ថៃកំពុងធ្លាក់ស្រុតចុះទៅរកចំនុចសូន្យដូចដែលអ្នកគ្រូទាយជនជាតិថៃម្នាក់បាននិយាយ? ពីមួយថ្ងៃទៅមួយថ្ងៃមានប្រធានបទពត៌មានល្បីៗ និងរឿងមិនគួរអោយជឿជាច្រើនចេញផ្សាយពីមនុស្សក្នុងវិស័យសិល្ប:។ ហើយបច្ចុប្បន្នរឿងចម្លែកកើតមានឡើងចំពោះតារាចម្រៀងល្បីពីម្នាក់ទៅម្នាក់ទៀតជាបន្តបន្ទាប់!
ហើយចុងក្រោយនេះតារាចម្រៀងស្រី PAT ក្រុម KLEAR ជាមនុស្សទី៤ដែលចេញមកប្រកាសសុំបញ្ឃប់ Concert ភ្លាមៗព្រោះវាជាវជ្ជបញ្ជាររបស់ពេទ្យ។ តារាស្រីទើបតែបានចេញមុខផុសប្រាប់ហ្វែនៗអោយបានដឹងនៅក្នុងអ៊ិនស្តាក្រាមថា “នាងសោកស្តាយដែលត្រូវប្រកាសបែបនេះតែនាងចាំបាច់ត្រូវដកឃ្លារពីការងារច្រៀងមួយរយ:មិនចង់នៅបន្តអាជីពនេះទៀត ដូចច្នេះហើយនៅថ្ងៃទី 25-26-27 ដែលហ្វែនៗនឹងបានជួបលោក @oatpramote តារាចម្រៀងប្រុសល្បី (បានកែរសម្រួល)”។
បានក្លាយជារឿងដែលគួរអោយអាណិត ហើយគួរអោយសង្ស័យខ្លាំងណាស់ដែលនៅសុខៗតារាចម្រៀងជាច្រើននាក់ត្រូវមកជួបបញ្ហាអាឡែកស៊ីបំពង់សំឡេងជាច្រើននាក់ ហើយជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់ករណីរបស់តារាស្រី PAT ក្រុម KLEAR ហ្វែនកោតសសើរនូវភាពទំនួលខុសត្រូវរបស់នាងណាស់ នាងមិនបោះបង់ហ្វែនៗដោយការរៀបចំមនុស្សទៅជំនួស។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា