មិនថាអ្នកប្រើនប្រាស់អ៊ិនធឺណែតក្តី មនុស្សនៅជុំវិញក្តីគ្រប់គ្នាលង់ស្រលាញ់អូន Abigail កូនស្រីរបស់តារាស្រី Chomismaterialgirl តាំងពីថ្ងៃដំបូងដែលបានឃើញមុខ។ រហូតមកទល់បច្ចុប្បន្ននាងធំធាត់ចេញញឺម ចេះសើច ធ្វើអោយមហាជនកាន់តែស្រលាញ់ហើយព្យាយាមថតរូប ថតវីដេអូគ្រប់ពេលដែលបានជួប ពេលខ្លះក៏ចូលជិតដល់ថ្នាក់គួរអោយបានរម្មណ៍។
ថ្មីៗនេះមានវីដេអូមួយផុសបង្ហាញអំពីក្តីព្រួយបារម្មណ៍របស់បងប្រុស ផាយុ ដែលព្យាយាមហាម និងការពារប្អូនស្រីពីកាមេរ៉ាដែលកំពុងផ្តិតយកសកម្មភាពរបស់ប្អូនស្រី។ ផាយុគួរអោយស្រលាញ់ណាស់ បង្ហាញប្រតិកម្មផង និយាយទាំងទឹកមុខមិនពេញចិត្តផងប្រាប់អោយមនុស្សម្នាក់នោះឈប់ថត។
វីដេអូរបស់អូន ផាយុ ព្យាយាមការពារប្អូនស្រី Abigail បានក្លាយជាចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់អ៊ិនធឺណែតជាខ្លាំង។ គ្រប់គ្នាស្ងើចសសើរទឹកចិត្តជាបងប្រុសរបស់ផាយុ ហើយនាំគ្នានិយាយថាមិនចាំបាច់ប៉ាប៉ាចេញមុខទេបងប្រុសទាំងពីរធំទៅនឹងការពារប្អុនស្រីបានល្អជានរណាៗទាំងអស់។
អត្ថបទដោយ សា