គ្រួសាររបស់តារាស្រី Noeychotika ជាគ្រួសារមានសុភមង្គលដែលនរណាៗក៏ប្រាថ្នាចង់បាន បន្ទាប់ពីរៀបការហើយពួកគេប្រើប្រាស់ជីវិតឯកជនបានយ៉ាងសប្បូរបែបដោយជានិច្ចកាលតារាស្រីតែងតែផុសរូបគ្រួសារ ផុសរូបកូនៗដែលកំពុងលូតលាស់ធំធាត់អោយហ្វែនៗបានទស្សនាជាបន្តបន្ទាប់។
ចុងក្រោយអ្នកនាង Noeychotika ផុសប្រាប់ថានាងអារម្មណ៍ល្អហើយសប្បាយចិត្តជាមួយស្វាមីរបស់ខ្លួនជាខ្លាំង ពីព្រោះគាត់កម្រធ្វើរឿងបែបនេះអោយនរណាឃើញណាស់។ តារាស្រីបានសសេរថា “ម្នាក់នេះយូៗបានចេញញញឺមដាក់កាមេរ៉ា 🤭” ។
ឃើញតារាស្រីផុសបែបនេះហ្វែនៗដែលតែងតែរងចាំតាមដានចង់ឃើញក្តីសុខរបស់នាងនាំគ្នាចូលមកខមមិនបង្ហាញក្តីស្រលាញ់ ហើយនាំគ្នាសង្ស័យថាមានដំណឹងវីល្អកើតឡើងនៅក្នុងគ្រួសាររបស់តារាស្រីទើបប៉ាប៉ាសើចចេញធ្មេញដល់ថ្នាក់នេះ។
អត្ថបទដោយ សា