នៅតែជារឿងដែលកំពុងពុះកញ្ជ្រោលដដែលសម្រាប់រឿងក្តី Forex 3D ដែលបោកប្រាស់ប្រាក់ចំនួនជាង ២៥០០០លានបាត ពីប្រជាជនស្លូតត្រង់ចំនួន ១០០០០នាក់។ រឿងក្តីនេះជារឿងក្តីដែលសង្គមមិនព្រមប្រលែងដៃយ៉ាងដាច់ខាត ដោយមិនមែនមកពីចំនួនទឹកលុយតែមួយមុខប៉ុននោះនោះទេ តែវាមកពីជនបង្កររឿងសុទ្ធតែជាមនុស្សមានកេរ្តិ៍ឈ្មោះ បុណ្យសក្តី និងឋាន:ខ្ពស់នៅក្នុងប្រទេស។
តាំងពីថ្ងៃផ្ទុះរឿងតារាស្រី Pinkysavika ត្រូវបានគេចាប់ឃុំឃាំងភ្លាមៗដោយមិនមានការអនុញ្ញាត រហូតមកទល់ពេលនេះក្រុមអ្នកកាត់ក្តីតាមរកជនជាប់ចោទទាំង ១៩ រូបនោះជាបន្តបន្ទាប់។ ហើយនៅក្នុងដំណាក់កាលនេះប្រជាជនស្លូតត្រង់នាំគ្នាតាមដានជីវិតគ្រួសាររបស់អ្នកនាង yardthip និងស្វាមិយ៉ាងយកចិត្តទុកដាក់ព្រោះតារាស្រីជាមិត្តរបស់ Pinkysavika ហើយស្វាមីស្និត្ធស្នាលជាមួយម្ចាស់ក្រុមហ៊ុន Forex 3D។
ចុងក្រោយលោក “មេក រ៉ាមា” ស្វាមីរបស់អ្នកនាង yardthip ចេញមុខអះអាងយ៉ាងច្បាស់ថាពួកគេស្អាតស្អំ មិនមែនជាអ្នកកាន់ភាគហ៊ុនរបស់ Forex 3D ឡើយលើសពីនេះទៅទៀតពួកគេក៏ត្រូវគេបោកយកលុយអស់ជាច្រើនលានផងដែល។ ពាក់ព័ន្ធជាមួយហាងសម្លៀកបំពាក់តម្លៃរាប់លានដែលបានទិញតពីអ្នកជាប់គុកនោះវាមិនទាក់ទងនឹងភាគហ៊ុន Forex ។
អត្ថបទដោយ សា