តារាៗនាំគ្នាផុសប្រាប់ថាអារម្មណ៍របស់ fa_engfa8 ដែលកាលនៅក្រមិនមាននរណានៅក្បែរ តែមកទាបុណ្យគុណពេលនាងចាប់ផ្តើមល្បីខ្លាំង!
ជាពត៌មានតារាមួយទៀតដែលល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្ប:សម្រាប់ករណីដែលម្ចាស់ផលិតកម្មចម្រៀងចាស់ប្រកាសប្តឹងកញ្ញា fa_engfa8 ដោយទាប្រាក់សងជម្ងឺចិត្តយ៉ាងច្រើនមហាសាលលលើពីសមត្ថភាពដែលនាងអាចរកបាន។
ចាត់ទុកជាការវាយប្រហាដ៏សែនធ្ងន់ធ្ងរមួយសម្រាប់ Miss Grand International 2022 នាងចេញអោយសម្ភាសន៍លើកណាក៏ស្រក់ទឹកភ្នែកដែល ហើយថ្មីៗនេះតារាស្រីប្រាប់ថាពេលនេះផ្លូវចិត្តចុះខ្សោយរហូតត្រូវចូលជួបពេទ្យចិត្តវិទ្យាជាប្រចាំ។ ចុងក្រោយនៅមិនបានផុសសារគួរអោយអាណិតមួយនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនបណ្តាលអោយតារាៗច្រើនណាស់ដែលចូលមកសម្តែងទឹកចិត្តអាណិតអាសូ។
កញ្ញា fa_engfa8 ផុសថា “ថ្ងៃដែលខ្ញុំត្រូវគេងនៅក្នុងបន្ទប់ដែលតូចដូចសម្បុកកណ្តុរ ថ្ងៃដែលខ្ញុំគ្នាប្រាក់ដើម្បីទិញបាយញ៉ាំ ពេលនោះគាត់នៅទីណាមិនដែលសូម្បីទាក់ទងមករក តែថ្ងៃនេះទាក់ទងមកជាមួយចំនួនលុយ ១២០០លានទៅវិញ។ ខ្ញុំនៅតែជឿថាបាបកម្មមានពិត!!” ។
អត្ថបទដោយ សា