ចាប់បានភស្តុតាង!! អ្នកប្រើប្រាស់អ៊ិធឺណែតកំពុងគិតថា Pat_napapa មិនមានស្នេហាថ្មីព្រោះនៅតែអាល័យប៉ាប៉ារបស់កូនប្រុស!

ជាតារាស្រីកូនមួយដែលមានមន្តស្នេហ៍ម្នាក់ពេលនេះសម្រាប់កញ្ញា Pat_napapa ដែលបន្ទាប់ពីបានលែងលះជាមួយអតីតស្វាមីហើយមានមនុស្សប្រុសច្រើនណាស់ដែលចាប់អរម្មណ៍ចង់ធ្វើជាម្ចាស់បេះដូងរបស់នាង។ ប៉ុន្តែរឿងរ៉ាវស្នេហាថ្មីរបស់នាងមិនដែលបានដល់ត្រើយសូម្បីមួយ ហើយចុងក្រោយគ្រប់គ្នាសង្ស័យថាមកពីមូលហេតុនេះទើបនាងមិនជោគជ័យក្នុងជីវិតស្នេហាថ្មី!
មានអ្នកប្រើប្រាស់អ៊ិនធឹណែតភ្នែកល្អម្នាក់បានសង្កេតឃើញថាតារាស្រីនៅពាក់ចិញ្ចៀនអាពារហ៍ពិពារហ៍របស់អតីតស្វាមីនៅលើនាងដៃនៅឡើយទេ។ នាងពាក់ចិញ្ចៀននោះស្ទើររាល់ថ្ងៃ ហើយរូបថតភាគច្រើនរបស់នាងមានពាក់របស់ប្រចាំចិត្តនោះទាំងអស់។
ហ្វែនៗពេលនេះកំពុងនាំគ្នាគិតថាតារាស្រីនៅមិនដាច់ចិត្តពីស្វាមី ហើយនេះគឺជាមូលហេតុតែមួយគត់ដែលធ្វើអោយនាងមិនទាន់មានអ្នកថ្មី។ អ្នកនាង Pat_napapa ប្រហែលនៅគិតថាកូនប្រុសរបស់នាងនៅត្រូវការឪពុកបង្កើតមកថ្នាក់ថ្នម និងមកបំពេញភាពកក់ក្តៅអោយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា