ទោះបីរកបានមេធាវីក៏មិនអាចជួយបាន!! Pinkysavika នឹងត្រូវគេកាត់សក់ត្រៀមបញ្ជូនចូលគុកធំ

ជារឿយៗមនុស្សគ្រប់គ្នាចង់ដឹងថាតារាស្រី Pinkysavika មានសុខទុក្ខនៅក្នុងគុកយ៉ាងណា តើអ្នកមើលការខុសត្រូវនៅមន្ទីឃុំឃាំងចាត់ចែងយ៉ាងចំពោះតារាស្រីដែលជាប់ឈ្មោះជាអ្នកទោសសំខាន់ក្នុងរឿងក្តី Forex 3D បោកប្រាស់យកលុយរបស់ប្រជាជនស្លូតត្រង់អស់រាប់ពាន់លានបាត។
ចុងក្រោយលោក មុតដាំ បានចេញមុខមកអាប់ដេតដំណឹងរបស់តារាស្រីនៅក្នុងកម្មវិធី “แฉ” ថានៅពេលនេះកញ្ញា Pinkysavika បានឃាំងខ្លួនត្រួតសុខភាពរួចរាល់អស់ហើយប្រហែលពីរថ្ងៃទៀតត្រូវកាត់សក់ហើយបញ្ជូនទៅគុកធំដើម្បីរងចាំអោយគេហៅចេញមកផ្តល់ចម្លើយរួមជាមួយ១៨នាក់ទៀត។
ពិធីករប្រុសបានបញ្ជាក់ទៀតថាពេលនេះភ្នាក់ងារសឺបអង្កេតបានអនុញ្ញាតអោយមេធាវីចូលជជែកជាមួយតារាស្រីហើយ លើសពីនេះទៅទៀតគេអនុញ្ញាតអោយនាងទាក់ទងអានពាក្យផ្តល់កំលាំងចិត្តពីមនុស្សនៅជុំវិញខ្លួនតាម Line ផងដែលដោយកញ្ញា Pinkysavika និយាយថានាងសប្បាយចិត្តខ្លាំងណាស់ដែលដឹងថាមានមនុស្សផ្តល់កំលាំងចិត្តអោយ។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា