ម៉ែ duearisara ត្រឡប់មកធ្វើការងារវិញព្រមជាមួយពាក្យថា “អូម៉ាយហ្កត”

សម្រាលកូនប្រុសដំបូងបានរយ:ពេល ១៥ថ្ងៃពេញបរិបូណ៍ហើយសម្រាប់តារាស្រីសម្រស់អមត: duearisara ដែលពេលនេះបានក្លាយជាអ្នកម្តាយថ្មីថ្មោងដែលស្រស់ស្អាតបំផុត។ ចុងក្រោយផុសរូបថ្មីចូលក្នុងអ៊ិនស្តាក្រាមធ្វើអោយគ្រប់គ្នាភ្លឹកនឹងសម្រស់ដូចតារាហូលីវូដ។
តារាស្រីតែងខ្លួនដូចតារាស្រីល្បីល្បាញលំដាប់ពិភពលោកអ្នកនាង Wanda Maximoff ដែលជាតួឯកស្រីរបស់រឿងហូលីវូដចំណងជើងថា “𝐒𝐂𝐀𝐑𝐋𝐄𝐓 𝐖𝐈𝐓𝐂𝐇❤️‍🔥” ដែលអាចនិយាយបានថាអ្នកនាង duearisara ស្អាតហើយមានឥទ្ធិពលមិនចាញ់តួអង្គស្រីមហាអំណាចនេះឡើយ។
មានមិត្តភក្តិ និង អ្នកប្រើប្រាស់អ៊ិនធឹណែតច្រើនណាស់ដែលពេញចិត្តហើយនាំគ្នាចូលមកខមមិនសសើរថា “HOT🔥”, “ម៉ែថ្មីថ្មោងលេងមួយស្តាលយ៍ឈ្នះអស់មាសត្រូវ”, “ម៉ែក៏ឈឺម៉ែ ស្អាតដាច់”។

អត្ថបទដោយ សា