បេប៊ីមកជាមួយបុណ្យដ៏សែនបរិសុទ្ធ!! Pancake-Saksoonthorn នាំយកបរិយាកាសគ្រួសារកក់ក្តៅមកចែកចាយហ្វែនៗ!

បានក្លាយជាគូស្វាមីភរិយាដែលនរណាៗក៏លង់ស្រលាញ់ជាមួយជីវិតដែលនៅសាមញ្ញ ឯកជន ហើយពោពេញស្នាមញញឺម សម្រាប់គូរបស់តារាស្រី ដែលទើបបានសម្រេចចិត្តរៀបការជាមួយគ្នាក្រោយពេលសិក្សាចិត្តអស់រយ:ពេលជាង ១០ឆ្នាំ។
បន្ទាប់ពីរក្លាយជាស្វាមីភរិយាពេញលក្ខណ:តាមប្រពៃណី អ្នកទាំងពីរប្រើប្រាស់ជិវិតយ៉ាងមានក្តីសុខ ហើយភាគច្រើននាំគ្នាចូលវត្តចូលវ៉ា ធ្វើបុណ្យសាងកុសល្យជាបន្តបន្ទាប់។ ដូចជាចុងក្រោយនេះអ្នកនាង Pancake និង លោកអធីកា Saksoonthorn បានធ្វើដំណើរទៅចូលរួមកម្មវិធីបុណ្យធំនៅខេត្តឈៀងម៉ៃហើយបានយករូបភាពជាច្រើនមកចែកចាយអោយហ្វែនៗបានអនុមោទនាផលបុណ្យ។
ស្របពេលដែលអ្នកទាំងពីរបានរៀបគម្រោងយកបេប៊ីដើមឆ្នាំក្រោយ ហ្វែនៗនាំគ្នាគិតថាកូនដំបូងរបស់តារាស្រី Pancake និង លោកអធីកា Saksoonthorn នឹងមកចាប់កំណើតព្រមជាមួយបារមីនិងផលបុណ្របស់ម្តាយឪពុក ហើយនឹងក្លាយជាក្មេងដែលប្រពៃបំផុតនៅ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា