Baifernbah ប៉ះ mootono29 ធ្វើអោយអ្នកចូលរួមកម្មវិធីសើចចុកពោះ!! ពេលនេះហ្វែនៗចាប់ផ្តើមសំនូមពរអោយអ្នកទាំងពីរសម្តែងរឿងរួមគ្នា!

បើអោយនិយាយដល់តារាប្រុសតារាស្រីដែលនិយាយស្តីបែបប្រុសប្រុស ចំៗ មិនចេះបត់បែនច្រើន ហើយកំប្លែងស្ងួត ឈ្មោះរបស់តួឯកស្រី baifernbah និងលោក mootono29 នឹងអណ្តែតមកក្នុងការគិតរបស់ទស្សនិកជន។ ចុងក្រោយអ្នកចូលរួមកម្មវិធីសើចចុកពោះព្រោះវាជាជំនួបលើកដំបូងរបស់តារាប្រុសស្រីសម្តីមិនក្រែងចិត្តមួយគូនេះ!
នៅក្នុងកម្មវិធី #havaianasthailand កាលពីយប់មិញនេះលោកតូណូ និងតួឯកស្រីលំដាប់ប្រទេស baifernbah បានធ្វើដំណើរមកចូលរួមក្នុងនាមជាតារាកិត្តិយស ហើយទិដ្ឋភាពល្អៗក៏កើតមានឡើងបណ្តាលអោយកម្មវិធីទាំងមូលពេញទៅដោយស្មាមញញឹមនឹងសំណើចព្រោះសំដីឆ្លងឆ្លើយរបស់អ្នកទាំងពីរពេលបានជួបគ្នា។
ការជួបគ្នាលើកដំបូងរបស់តួ baifernbah និងលោក mootono29 បានធ្វើអោយទស្សនិកជនពេញចិត្តជាខ្លាំង អ្នកចូលរួមចូលចិត្តភាពស៊ីចង្វាក់គ្នារបស់អ្នកទាំងពីរ ហើយនាំគ្នាផុសប្រាប់ថាចង់ឃើញគូនេះសំដែងរឿងរួមគ្នា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា