នៅតែជាគូស្វាមីភរិយាដែលត្រូវគេតាមដានយ៉ាងយកចិត្តទុកដាក់សម្រាប់គូរបស់តារាសចម្រៀងស្រី bitoeyrsiam ជាមួយស្វាមី DJ Man ដែលមានជាប់ពាក់ព័ន្ធជាមួយម្ចាស់ Forex 3D ក្រុមហ៊ុនដែលបោកប្រាក់ប្រជាជនស្លូតត្រង់អស់ជាង ២៥០០០លានបាត។ ទោះបីបានចេញមុខអះអាងថាមិនពាក់ព័ន្ធយ៉ាងណា អ្នកទាំងពីរនៅមិនទាន់ទទួលសេរីភាពរួចខ្លួនពីរឿងក្តីពេញលេញឡើយ ស្ថិតនៅក្រោយការតាមដានរកភស្តុតាងបន្ត។
នៅក្នុងដំណាក់កាលសឺបអង្កេតតារាប្រុសស្រីនៅប្រើប្រាស់ជីវិតបានធម្មតា មិនចាំបាច់ជាប់ឃុំឃាំងដូចកញ្ញា Pinkysavika ទេ។ អ្នកនាង bitoeyrsiam បាននាំកូនស្រីដើរលេងក្រៅប្រទេសជាលើកដំបូងដើរទិញរបស់ប្រែនដោយមិនមានក្តីបារម្មណ៍អ្វីឡើយ ប៉ុន្តែប៉ុន្មានថ្ងៃកន្លងផុតទៅតារាស្រីចាប់ផ្តើមផុសសារចម្លែកៗអំពីជីវិត។
តារាចម្រៀងស្រីបានផុសនៅក្នុងហ្វេសប៊ុកផេកផ្លូវការណ៍ថា “មនុស្សមួយចំនួនជីវិតដូចជាវេទនាដល់ហើយ..” ដែលមានមិត្តស្និទ្ធស្នាលជាច្រើននាក់ចូលមកខមមិនផ្តល់កំលាំងចិត្ត ប្រាប់ថាពួកគេនៅខាងនាង។ បណ្តាលអោយអ្នកប្រើប្រាស់អ៊ិនធឺណែតគិតថាប្រហែលឥទ្ធិពលរបស់ Forex 3D បានមកដល់គ្រួសាររបស់នាងហើយពេលនេះ គ្រួសាររបស់ bitoeyrsiam ប្រហែលគេចពីទោសរបស់រឿងក្តីបោកប្រាស់ប្រជាជនស្លូតមិនរួចទេ។
អត្ថបទដោយ សា