Janie-Woonsen មិត្តសម្លាញ់ប្រជែកគ្នាទៅបង្អួតសម្រស់និងរាងស្លីមយ៉ាងស៊ិចស៊ី ធ្វើអោយហ្វេនៗលាន់មាត់វ៉ាវគ្រប់ៗគ្នា ទោះកន្លងផុតទៅប៉ុន្មានឆ្នាំនៅតែដូចដើមគ្នាប្រែទៅណាទេ
កញ្ញាដ៏ស្រស់ស្អាតប្រិមប្រិយទាំងពីរ Woonsen Wirittipa និង Janie Alphat ផ្លាស់ប្ដូរគ្នាប្រលែងតំបន់ពិសេសធ្វើអោយ IG ក្ដៅដូចបាយពុះអញ្ចឹង ដោយខាង Woonsen បង្ហាញខ្លួនជាមួយឈុតប៊ីគីនីពណ៌ខ្មៅបង្អួតសាច់សខ្ចីចែងចាំងភ្នែកជះប្រឆាំងគ្នាជាមួយពន្លឺព្រះអាទិត្យ សូមប្រាប់ថាស្អាតពេញ 100ពិន្ទុចា
កាត់មករូបភាពខាង Janie វិញអ្នកម៉ាក់កូនមួយដែលពេលវេលាមិនអាចធ្វើអ្វីម៉ាក់ៗបានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតនិងក្មេងជាងវ័យឡើងរាល់ថ្ងៃ មុខក្មេងឡើងៗ ជាពិសេសរាងកាន់តែអេមឡើងផងដែរ ជាពិសេសជាមួយឈុតប៊ីគីនីតូចៗសាច់ដុំពោះរកសាច់ខ្លាញ់តែបន្ទិចក៏គ្មានដែរ
ក្រៅពីរូបភាពស៊ិចស៊ីជាក្រុមហើយ វគ្គដែលដុតចិត្តបំផុតរបស់ Woonsen ជាមួយ Janie បំផុតនោះគឺស្ទាយរបស់ក្រមុំៗទាំងពីរនេះហើយហ្វេនៗអោយបេះដូងព្រោងព្រាត
អត្ថបទដោយ : នីត្តា