ជាគូជីនដែលក្លាយជាគូស្នេហ៍មែនទែនក្នុងជីវិតពិតតាមដែលហ្វែនៗប្រាថ្នាចង់ឃើញ ចំពោះគូរបស់លោក kugimiyas និងតួឯកស្រីលំដាប់ប្រទេសកញ្ញា urassayas ដែលគ្រប់គ្នាកំពុងគិតថាមិនយូទេនឹងបណ្តើរគ្នាចូលរោងការតាម Mark-Kim ហើយ។
ពីមួយថ្ងៃទៅមួយថ្ងៃលោក kugimiyas បញ្ចេញប្រតិកម្មហួងហែងនិងស្រលាញ់មិត្តស្រីកាន់តែខ្លាំងទៅៗគួរអោយសង្ស័យថាថ្ងៃដែលគាត់សម្រេចចិត្តលុងជង្គង់កំពុងឈានជើងចូលជិតមកដល់ហើយ។ ថ្ងៃនេះហ្វែនៗទទួលបានជាតិផ្អែមបន្ថែមមួយកម្រិតទៀតព្រោះតារាប្រុសផុសរូបគូព្រមជាមួយសាបែបនេះចូលក្នុងអ៊ិនស្តាក្រាមរបស់ខ្លួន។
តារាប្រុសបានសសេរ Caption ថា “គីមីណូតូ!” ដែលជាភាសាសារភាពស្រលាញ់តាមបែបអ្នកប្រើប្រាស់អ៊ិនធឺណែតសម័យថ្មី។ អ្នកគាំទ្រនាំគ្នាចូល like ខមមិនយ៉ាងហូហែប្រាប់ថាស្រលាញ់គូរបស់ពួកគេ។ អ៊ិនស្តាក្រាមរបស់លោក ណាដេត ពោពេញដោយរូបរបស់យ៉ាយ៉ារហូតស្ទើរតែច្រឡំវាជាអ៊ិនស្តាក្រាមរបស់តារាស្រី មិនមែនជាម្ចាស់តែក៏មានសិទ្ធដូចម្ចាស់ភាគហ៊ុន។
អត្ថបទដោយ សា