ប្រធានបទទាក់ទងនឹងរឿងដែលលោក kugimiyas អនុញ្ញាតអោយមិត្តស្រីផុសរូបតែមួយសន្លឹកគត់ចូលក្នុងអ៊ិនស្តាក្រាម កំពុងក្លាយជារឿងដែលធ្វើហ្វែនៗសង្ស័យថាពីមុនអ្នកទាំងពីរមិនដែលសុំគ្នាមុនពេលផុសឡើយ មានរឿងអ្វីកើតឡើងឬ? ហេតុអ្វីពេលនេះច្បាប់តឹងរឹងជាមុន?
នៅក្នុងកម្មវិថីបើកបង្ហាញ Collection ថ្មីរបស់ប្រែនសំលៀកបំពាក់ Uniqlo កញ្ញា urassayas បានចូលរួមជាតារាកិត្តិយសហើយត្រូវអ្នកការសែតចោមរោមសាកសួរអំពីរឿងសុំផុសរូបនេះ។ ដំបូងឡើយគេសួរថាពិតទេដែលោកណាដេតអោយផុសរូបតែមួយគត់? តារាស្រីនិយាយថា “ខ្ញុំផ្ញើររូបអោយគាត់ជាង ២០ សន្លឹកដែលសុទ្ធតែស្អាតៗប៉ុន្តែគាត់ផ្ញើរមកវិញតែមួយសន្លឹកគត់ រូបដែលសក់បាំងមុខខ្ញុំជិត ហើយសំលៀកបំពាក់ដូចដែលបានឃើញនៅក្នុងរូប”។
បន្តមកទៀតអ្នកយកពត៌មានសួរថា ចុះហេតុអ្វីបានជាចាប់ផ្តើមមានការផ្ញើររូបអោយគ្នាពិនិត្យមុនពេលផុស? urassayas គ្រប់យ៉ាងកើតមកពីបទសម្ភាសន៍ដែលមានគេសួរថាតើអ្នកទាំងពីរមានផ្ញើររូបអោយគ្នាមុនផុសទេ ហើយភ្លាមៗនោះបង kugimiyas ក៏ងាកមកខ្ញុំហើយនិយាយថា “មែនហ្នឹងមិនដែលផ្ញើររូបអោយបងមើលសោះឡើយណា” (និយាយទាំងទឹកមុខគួរអោយខ្នាញ់) ចាប់តាំងពីពេលនោះមកយ៉ាយ៉ាក៏ត្រូវសុំអនុញ្ញាតមិត្តប្រុសអោយជួយរើសរូបអោយ។
After Footer (Active) - damrei Mr1 Zone2