អ្នកគាំទ្រនាំគ្នា Save រូបទុក!! យូៗបានតារាស្រី bellacampen បញ្ចេញស្តាយល៍បែបនេះម្តង!

នៅក្នុងខ្សែរភ្នែករបស់ទស្សនិកជនកញ្ញា​ bellacampen ជាតារាស្រីដែលមិនជំនាញរឿងស៊ិចស៊ីបញ្ចេញសាច់ ផុសស្តាយល៍ទាក់ទាញអារម្មណ៍ៗដូចតារាស្រីដទៃទៀតឡើយ នាងគឺជាអ្នកជំនាញ់រឿងនារីធ្វើការ នារីវ័យឆ្លាត ស្លៀកសំលៀកបំពាក់ការិយាល័យ ឬមិនដូចច្នោះទេជានារីសម័យបុរាណតែម្តង។ វាជារឿងកម្រណាស់ដែលយើងអាចឃើញកញ្ញា បែលឡា ក្នុង Look ស៊ិចស៊ីឆេះឆួល​ ឬកាច់សាហាវ។
ចុងក្រោយប្រែន Prada បានបំលែងតារាស្រីអោយក្លាយជាមនុស្សស្រីប្រភេទថ្មីក្នុងភ្នែករបស់ទស្សនិកជនដោយការរៀបចំសំលៀកបំពាក់ និងផាត់មុខអោយនាងបែបថ្មីទាំងស្រុង។ Look ថ្មីបែបស៊ិចស៊ីបែកភ្នែករបស់ bellacampen បានធ្វើអោយហ្វែនៗភ្លឺភ្នែក ហើយដឹងថាតារាក្នុងដួងចិត្តរបស់ពួកគេសាកសមជាមួយគ្រប់ស្តាយល៍ គ្រប់បែប មិនថាសម័យទំនើប សម័យបុរាណ រំទំ ឬកាចនោះទេនាងធ្វើបានទាំងអស់។
ដោយសា bellacampen ក្នុងឈុតនិងមុខស៊ិចស៊ីជារូបដែលកម្រឃើញ អ្នកគាំទ្របាននាំគ្នារក្សារូបនោះទុក ក៏ដូចជាយកវាទៅផុសបន្តព្រមជាមួយ Caption សសេរជាទំនងថា “យូៗបានអាចឃើញម្តង ចូររក្សាទុកអោយបានល្អ” ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា