ប្រពន្ធពោះធំតែខ្លាំងចា! Vicky ពិតជាគួអោយស្រលាញ់ពេកហើយបើកឡានជូន Weir ទៅខោវយ៉ៃព្រមជាមួយនិងកូនតូចក្នុងផ្ទៃ! មានវីដេអូ
ក្រោយពីរៀបការហើយក៏តែងតែមានសកម្មភាពឬរូបភាពជាច្រើនមកផ្ញើរហ្វេនៗបានឃើញពីភាពគួអោយស្រលាញ់របស់គូស្វាមីភរិយាថ្មោងថ្មី យ៉ាង Weir Sukolwat ជាមួយភរិយាជាទីស្រលាញ់ Vicki Pemonya ចំពោះការប្រើជីវិតគូរយ៉ាងសាមញ្ញៗងាយៗតែមានក្ដីសុខខ្លាំង
យ៉ាងសកម្មភាពជាក់ស្ដែងដែលខាង Weir ទើបនិងនាំយកវីដេអូមកបង្ហោះក្នុង IG អមជាមួយឃ្លាថា “Khaoyai is calling.” ដោយនៅក្នុងវីដេអូខាងប្រុសប្រាប់ថាទៅដើរលេងជុំគ្នា ហើយក៏ឃើញថាខាងភរិយាពិតជាគួអោយស្រលាញ់ណាស់បើកឡានហើយអោយប្ដីគេងយ៉ាងស្រួល កំឡុងពេលធ្វើដំណើរទៅ khao yai ដំណើរកំសាន្ដលើកនេះ Weir,កូនឆ្កែអូនមេតា, Vicki ហើយនិងកូនតូចក្នុងផ្ទៃដោយប៉ាៗយកដៃទៅអង្អែលថ្នមលើពោះម៉ាក់ៗ
អនាគតលោកប៉ាមើលទៅរីករាយណាស់ ដើរលេងក្នុងថ្ងៃឈប់សំរាកកំពុងចាប់ផ្ដើមឡើងហើយគឺសំដៅទៅផ្ទះនៅ khao yai
អត្ថបទដោយ : នីត្តា