លោក boy_pakorn បកស្រាយថាហេតុអ្វីមិត្តស្រីចាំបាច់ទិញនំនេខអោយដល់ទៅ ២!!

តារាប្រុស boy_pakorn ទើបតែបានឆ្លងថ្ងៃខួបកំណើតដ៏សែនកក់ក្តៅជាមួយក្រុមគ្រួសារថ្មីៗនេះទេ ព្រោះតារាងការងារច្រើនមិនអាចសារ៉េបាន fayefayeye ជាមិត្តស្រីមិនអាចចូលរួមបានប៉ុន្តែនាងអញ្ញើញគាត់ញ៉ាំអាហារនៅថ្ងៃផ្សេងជំនួសវិញ។ គ្រប់យ៉ាងអូខេលើកលែងតែចំនួននំខេកដែលតារាស្រីបានទិញអោយមិត្តប្រុស ទស្សនិកជនឆ្ងល់ថាហេតុអ្វីត្រូវជូនដល់ទៅពីរ?
ថ្មីៗនេះលោក boy_pakorn បានចូលរួមកម្មវិធីមួយហើយបានឆ្លើយនឹងចម្ងល់នេះថា “មិនមានអ្វីធំទេ គាត់ទទួលបាននំខេកមួយនៅថ្ងៃកំណើត ហើយមួយទៀតនាងទិញអោយនៅថ្ងៃដែលនាងអញ្ជើញខ្ញុំញ៉ាំអី។”។
នៅពេលអ្នកសារពត៌មានសួរបន្តថាចុះមិនមានអ្វីលើសពីនេះទេឬ? តារាប្រុសបានឆ្លើយថាមិនមានទេ fayefayeye គ្រាន់តែចង់ចូលរួមនៅថ្ងៃមែនទែន ហើយផ្ញើរមកអោយមួយ ហើយពេលបានជួបនាងកីចង់អោយខ្ញុំផ្លុំមួយទៀតតែប៉ុននោះ។ ចុងក្រោយទាក់ទងនឹងភាពផ្អែមល្ហែមរបស់ទំនាក់ទំនងលោក boy_pakorn ឆ្លើយថាយើងនៅស្រលាញ់គ្នាដូចដើមដដែល (និយាយហើយញញឺម)។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា