ក្លាយជាប្រធានបទដែលធ្វើអោយប្រជាជនថៃទាស់ចិត្តជាខ្លាំងសម្រាប់ករណីតារាចម្រៀងល្បី tanont916 ត្រូវគេបដិសេដវីសាមិនអោយចូលប្រទេស អូស្ត្រាលី។ ថ្មីៗនេះអ្នកចាត់ការបានចេញប្រកាសថាកម្មវិធី NONT TANONT AUSTRALIAN TOUR (LIVE IN MELBOURNE) នឹងត្រូវលើកថ្ងៃព្រោះមានបញ្ហារឿងឯកសារ។
Concert ថ្ងៃទី២ខែកញ្ញានេះត្រូវលុបចោលជាបណ្តោះអាសន្នសិន ខាងក្រុមការងារនឹងប្រកាសថ្ងៃរៀបចំការប្រគុំតន្ត្រីថ្មីក្រោយពេលត្រួតពិនិត្យតារាងការងាររបស់តារាចម្រៀងប្រុសរួចរាល់។ ខាងក្រុមហ៊ុនសុំអធ្យាស្រ័យចំពោះបញ្ហាដែលកើតឡើង ហើយចំពោះអ្នកដែលទិញសំបុត្រតាម LINEOFFICIAL ក្រុមហ៊ុននឹងចាយជូនវិញគ្រប់ចំនួនទាំងអស់។
រឿងនេះបានធ្វើអោយប្រជាជនថៃជាច្រើននាក់ចូលខមមិនសម្តែងក្តីមិនពេញចិត្តចំពោះការងាររត់ឯកសាររបស់អ្នកចាត់ការ និងហេតុផលដែលគេប្រាប់ថាមិនស្គាល់ថា tanont916 ជាតារា ដែលចាត់ទុកជាការមិនគោរពហើយមិនអោយតម្លៃសិល្ប:ករថៃដែលល្បីល្បាញមានអ្នកចូលមើលចម្រៀងរាប់រយលាន។
អត្ថបទដោយ សា