ដំណើរកំសាន្ត និងការរៀនភាសាអង់គ្លេងនៅបរទេសនៅមិនទាន់គ្រប់តាមពេលវេលាកំណត់ទេសម្រាប់តារាស្រី Nychaa ដែលបានសម្រេចចិត្តទៅរស់នៅទីនោះ១ខែពេញ។ នៅកាន់តែយូតួឯកស្រីកាន់តែនឹកស្រុកកំណើត ចុងក្រោយផុសសារចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនទាក់ទាញអោយតារាប្រុស Krating ទ្រាំមិនបានហើយចូលមកខមមិនទាំងកណ្តាលយប់។
តារាស្រី Nychaa ផុសថា “ចូលចិត្តខ្លួនឯងពេលដែលនៅជាមួយអ្នក តែពេលនេះមិនមានអ្នកនៅក្បែរគួរត្រូវធ្វើយ៉ាងណាអះ 🤓” ដោយលោក Krating តួឯកប្រុសក្នុងរឿងថ្មីចូលមកខមមិនថា “រាត្រីសួស្តីបាទ មិនបាច់ធ្វើអ្វីទេចូលដេកទៅ!” ។
ដែលអាចនិយាយបានថាតារាស្រីនឹកមិត្តប្រុសខ្លាំងមែនទែនទ្រាំជិតលែងបានហើយ បើអាចប្រហែលនាងជិះយន្តមកប្រទេសថៃវិញភ្លាមៗតែម្តងហើយមើលទៅ។ ចំណែកលោក Krating អ្នកដែលដឹងរឿងស្នេហា និងសកម្មភាពប្រចាំថ្ងៃរបស់ Tono-Nycha ក៏អស់សំណើចហើយចូលមកចំអន់មិត្តរួមការងារតាមភាសាអ្នកត្រូវថតរឿងរួមគ្នា។
អត្ថបទដោយ សា