ជាគូស្នេហ៍តារាស្រលាញ់ភេទដូចគ្នាដែលត្រូវបានទស្សនិកជនចាប់អារម្មណ៍តាមដានពីស្ថានភាពទំនាក់ទំនងជាខ្លាំងសម្រាប់គូរបស់កញ្ញា chermarn ជាមួយមិត្តស្រីតារាសិស្សប្អូន “ក្លឌីន អធិយ៉ាក្រេក” បន្ទាប់ពីមានពត៌មានចេញថាពួកគេលួចបែកគ្នាដោយស្ងាត់ៗ។
ចុងក្រោយតារាស្រីចូលខ្លួនមកបដិសេដដោយរូបភាពរ៉ូមែនទិកនៅក្នុងអ៊ិនស្តាក្រាមរបស់ខ្លួន ធ្វើអោយសមាគមន៍ត្រាវបិទមាត់ជិតលែងហ៊ាននិយាយពីពួកគេបន្តទៀត។ នៅក្នុងរូបភាពបង្ហាញយ៉ាងច្បាស់ថាពួកគេមានពេលវេលា មានវិស្សមកាលរួមគ្នាយ៉ាងសប្បាយរីករាយនៅប្រទេសអ៊ីតាលី។
ស្វីត ហើយនៅតែជាគូស្នេហ៍ភេទដូចគ្នាដែលគួរអោយស្រលាញ់ដដែល ហ្វែនៗឃើញហើយនាំគ្នាចុច Like ហើយខមមិនប្រាប់ថាចូលចិត្តរូបចុងក្រោយគេបំផុត។ ចំណែកមិត្តភក្តិដែលស្និទ្ធស្នាលខ្លាំងក៏នាំគ្នាចូលមកផ្តល់កំលាំងចិត្ត និងបង្ហាញក្តីស្រលាញ់គាំទ្រអោយគូស្នេហ៍ពួកគេយ៉ាងពេញទំហឹង។
អត្ថបទដោយ សា