រឿងគួរអោយស្រលាញ់មួយបានកើតឡើងនៅពេលដែលតារាស្រីល្បីល្បាញម្នាក់បានជួបជាមួយអូនម៉ារីកកូនស្រីរបស់អ្នកនាង mewnittha។ ចុងក្រោយកញ្ញា Davikah សុំចូលលេងជាមួយ និងមើលថែអូនម៉ារីនដល់ផ្ទះមួយថ្ងៃពេញ!
ជួបម្តងហើយស្រលាញ់ ខ្នាញ់ដល់ថ្នាក់នឹកត្រូវទៅរកម្តងទៀតដល់ផ្ទះ ទៅលើកនេះមីងមីងដាវិបានត្រៀមរបស់ច្រើនណាស់យកទៅផ្ញើរអូនម៉ារីន មានទាំងស្លៀកសំលៀកបំពាក់យកទៅស្លៀកដើម្បីយកចិត្តក្មេងៗទៀតផង។ ថតរូបជាមួយបានប៉ុន្មានសន្លឹកកញ្ញា Davikah ប្រញ៉ាប់នាំយកមកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនភ្លាម ប្រាប់ថាលង់ស្រលាញ់អូនម៉ារីនមែនទែនហើយ។
សម្រាប់ហ្វែនៗដែលចង់ទស្សនាច្រើនជាងរូបភាពរបស់អ្នកទាំងពីរ អាចចូលទៅមើលសកម្មភាពទាំងមូលបាននៅក្នុងកម្មវិធី Youtube របស់តារាស្រីឈ្មោះថា @davikahchannel បាន ពួកគេគួរអោយស្រលាញ់ខ្លាំងណាស់។
អត្ថបទដោយ សា