កើតរឿងព្រោះសង្ហារពេក!! លោក brightnorr ត្រូវតារាស្រីដែលមានស្វាមីហើយតាមទាក់ទង!

កំពុងក្លាយជាតួឯកប្រុសដែលកំពុងឆកយកបេះដូងរបស់ស្រីៗទាំងក្នុងប្រទេសនិងក្រៅប្រទេសសម្រាប់លោក brightnorr ដែលអាចនិយាយបានថា HOT ហើយស៊ិចស៊ីមិនអោយចាញ់នរណាឡើយ។ បច្ចុប្បន្ននេះគាត់កំពុងត្រូវមហាជនចាប់អារម្មណ៍តាមដានទាំងរឿងការងារ និងរឿងជីវិតផ្ទាល់ខ្លួនរបស់គាត់ ចុងក្រោយតារាប្រុសចូលរួមកម្មវិធីសម្ភាសន៍ប្រាប់រឿងផ្ទាល់ខ្លួនអោយយ៉ាងលំអិត។
នៅក្នុងកម្មវិធី “ซานิเบาได้เบา l One Playground” លោកប្រៃបាននិយាយថាគាត់ធ្លាប់មានមិត្តស្រីច្រើនព្រោះផ្ទាល់ខ្លួនគាត់ជាមនុស្សមិនចូលចិត្តគេងម្នាក់ឯង ទោះបីមិនមានមិត្តស្រីគាត់ក៏ហៅមិត្តភក្តិអោយមកគេងជាមួយដែល។ រហូតមកទល់ពេលនេះគាត់មានមិត្តស្រីចំនួន ៥ទៅ៦នាក់ហើយក្នុងចំណោមទាំងអស់នោះមានម្នាក់ដែលធ្វើអោយគាត់ស្រលាញ់ខ្លាំងបំផុតព្រោះនាងមិនដែលចង់បាន ឬទាមទាអោយគាត់ធ្វើអ្វីអោយបណ្តាលអោយចិត្តគាត់កាន់តែស្រលាញ់ហើយចង់ធ្វើអោយនាង។
ចូលដល់ប្រធានបទក្តៅវិញម្តង! ពិធីការិនីសួរថាចុះមានតារាស្រីៗទាក់ទងមកចែចូវទេ លោក brightnorr ឆ្លើយថាមានតែទៅមុខមិនបានព្រោះគាត់ម្នាក់នោះមានមិត្តប្រុសហើយ នាងឆាតមកគាត់របៀបខ្យូតៗហើយប្រាប់ថាបើមិនមានមិត្តប្រុសនាងនឹងតាម brightnorr ទាល់តែបាន។ តារាប្រុសក៏បន្តទៀតថាយើងក៏មិនចង់មានពត៌មានជាអ្នកទី៣ ឬពត៌មានអ្វីមិនល្អជាមួយអ្នករួមសិល្ប:ដូចគ្នាក៏សម្រេចចិត្តមិនបន្ត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា