បានធ្វើអោយហ្វែនៗ និងអតិថិជនដែលគាំទ្រផលិតផលអាហារបំប៉នរំភើបជាខ្លាំងសម្រាប់ Promotion ដែលតារាស្រី Bow_maylada និង Cheerny14 ទើបតែចេញប្រកាសប្រាប់អោយគ្រប់គ្នាបានឃើញ។ តារាស្រីរួមដៃគ្នាជះលុយផ្តល់រង្វាន់ជាច្រើនទៀតដែលអតិថិជន ក៏ដូចជាហ្វែនៗដែលជួយគាំទ្រផលិតផលរបស់ពួកគេ!
“ชาเม่ (Chame’)” គឺជាផលិតផលសុខភាពដែលមានចែកចាយលុកពាសពេញប្រទេសថៃ ទទួលបានការគាំទ្រច្រើនដូចច្នេះហើយទើបកញ្ញា Cheerny14 ដែលជាម្ចាស់ប្រែនរៀបចំកម្មវិធីចែករង្វាន់នេះជូនដើម្បីអរគុណចំពោះការគាំទ្រ។
អ្នកប្រើប្រាស់ផលិតផល Chame’ ទាំងអស់អាចផ្សងសំណាងឈ្នះរង្វាន់នេះបានដោយសេរីនិងស្មើរភាពបំផុតដើម្បីអាចឈ្នះបានរថយន្តម៉ាក ORA Good Cat 1 និងមាសសុទ្ធយ៉ាងច្រើនសន្ធឺកសន្ធាប់ទៀត។ ឃើញហើយគ្រប់គ្នាភ្ញាក់ផ្អើលហើយនាំគ្នានិយាយដូចគ្នាថាតារាស្រីពីររូបនេះស្រលាញ់អតិថិជន ហើយមានមិនធម្មតាទេដេលហ៊ានជះលុយច្រើនដល់ថ្នាក់នេះ។
អត្ថបទដោយ សា