មានមនុស្សត្រឹមតែ ១០ នាក់ប៉ុននោះដែលអាចចូលជួបជាមួយតារាស្រី pinkysavika បាន!!

Forex 3D នៅតែជាប្រធានបទដែលទទួលបានការយកចិត្តទូកដាក់ជាពិសេសពីសំណាក់ភ្នាក់ងារសឺបអង្កេត និងប្រជាជនទូទាំងប្រទេស។ រឿងកាន់តែពុះកញ្ជ្រោលនៅពេលដែលគ្រប់គ្នាដឹងថាតារាស្រីល្បី pinkysavika ត្រូវគេចាប់ឃុំឃាំងភ្លាមៗដោយដោយមិនអនុញ្ញាតអោយធានាចេញ ឬមានមនុស្សមកទាក់ទងជាមួយនាងឡើយ។
ចុងក្រោយបន្ទាបពីឆ្លងផុតដំណាក់កាលឃុំពិនិត្យសុខភាព និងតេស្តរកមេរោគផ្សេងៗហើយតារាស្រីត្រូវបានគេកាត់សក់ហើយបញ្ជូនទៅក្នុងគុកធំដើម្បីរងចាំការកាត់ក្តី។​ ដំណឹងដែលល្អសម្រាប់តារាស្រីពេលនេះគឺភ្ញាក់ងារចាប់ផ្តើមអនុញ្ញាតអោកញ្ញា pinkysavika អាចជួបនិយាយជាមួយមនុស្សខាងក្រៅបានហើយប៉ុន្តែមានចំនួនកំណត់។
មនុស្សដែលអាចចូលនិយាយ ចូលសួរសុខទុក្ខតារាស្រី និងម្តាយមានចំនួនត្រឹមតែ ១០នាក់តែប៉ុននោះសម្រាប់អ្នកដែលចង់ចូលជួបតែមិនមានឈ្មោះនៅក្នុងតារាអាចទាក់ទងអ្នកទាំង ១០ នោះអោយជួបនិយាយជំនួយពួកគេបាន។ ភ្នាក់ងារប៉ូលីសមិនអនុញ្ញាអោយបង្ហាញ់ឈ្មោះមនុស្សទាំង ១០ នោះទេព្រោះបារម្មណ៍ខ្លាចពួកគេមានគ្រោះថ្នាក់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា