បន្ទាប់ពីមានពត៌មានថានៅមានគូស្នេហ៍តារាមួយគូទៀតដែលកំពុងបែកគ្នាស្ងាត់ ស្នេហា៧ឆ្នាំរបស់តួឯកប្រុស ken_phupoom – esthersupree ត្រូវបានគេសង្ស័យជាខ្លាំងពីព្រោះពួកគេលែងផ្អែមល្ហែម ហើយមិនដែលចេញទៅណាមកណាជាមួយគ្នាញឹកញ៉យដូចរាល់ដង។ ចុងក្រោយនេះអ្នកការសែតតាមចោមរោមដើម្បីសាកសួរតារាប្រុសចំៗអំពីចង្ងល់រឿងស្នេហារហូតទទួលបានចម្លើយ!
ក្នុងឧកាសដែលលោក ken_phupoom បានចូលរួមជាភ្ញៀវកិត្តិយសរបស់កម្មវិធី Event អ្នកកាសែតបានស្នើរសុំអោយតារាប្រុសឆ្លើយអោយបានក្បោះក្បាយអំពីដ្រាម៉ាដែលមានផេកល្បីមួយផុសថាគាត់នឹងមិត្តស្រីបែកគ្នា។ តារាប្រុសបានឆ្លើយគាត់មិនដែលបានឃើញដ្រាម៉ានេះសោះឡើយ ហើយ esthersupree ក៏មិនដែលលើលយករឿងនេះមកនិយាយជាមួយសោះឡើយ ។
តារាប្រុសបានបញ្ជាក់យ៉ាងច្បាស់ថាស្នេហារបស់គាត់ និង តារាស្រីនៅដូចដើមមិនប្រែប្រួលឡើយ គ្រប់យ៉ាងនៅធម្មតាដូចដើម លោក ken_phupoo បាននិយាយថាជាទូទៅយើងក៏មិនសូវដែលបានផុសរូបគូស្រាប់ហើយមិនមែនទើបតែឥឡូវនេះនោះទេ។ ម្យ៉ាងវិញទៀតសម្រាប់ករណ៍រឿងទំនាយត្រូវបែកគ្នាក្នុងឆ្នាំទី ៧ នៃទំនាក់ទំនងគាត់មិនបារម្មណ៍ឡើយព្រោះជឿជាក់លើស្នេហារបស់ពួកគេខ្លាំងណាស់។
អត្ថបទដោយ សា