ប្លែកទៀតហើយ!!​ អ្នកមានឈ្មោះល្បីល្បាញបោកប្រាស់លុយគេ ពេលនេះរត់ចោលស្រុក!

មានរឿងច្រើណាស់ដែលកើតមានឡើងនៅក្នុងសង្គមថៃហើយដែលកើតមានឡើងច្រើនជាងគេបំផុតនោះគឺអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ អ្នកនៅក្នុងវិស័យសិល្ប:បានក្លាយជាមនុស្សដែលបោកប្រាស់ធ្វើបាបប្រជាជនស្លូតត្រង់ដែលជឿជាក់ ហើយគាំទ្រភាពល្បីល្បាញរបស់ពួកគេ។
ចុងក្រោយបន្ទាប់ពីករណីរបស់តារាស្រី Pinkysavika ចំពោះរឿងក្តី Forex 3D ថ្ងៃនេះមានមួយករណីទៀតហើយ “Youtuber ស្រីល្បីបោកប្រាស់ប្រាស់អ្នកតាមដានអស់ជាង ២០០០លានបាត”។ ថ្មីៗនេះមានអ្នកប្រើប្រាស់អ៊ិនធឺណែតច្រើនណាស់ដែលបានចេញមកផុសនិយាយអំពីទង្វើទុចរិតរបស់កញ្ញា nutty.suchataa ថានាងបានបោកប្រាស់យកថវិការបស់ពួកគេ។
ចុងក្រោយក្តៅគគុកនៅខណ:ដែលប៉ូលីសកំពុងប្រមូលភស្តុតាង Youtuber ស្រី nutty.suchataa បានរត់គេចទៅរស់នៅស្រុកគេបាត់ដោយគ្មានដំណឹងថានាងទៅប្រទេសណា ហើយទៅតាំងពីពេលណានោះទេ។ បណ្តាលអោយនេះក្លាយជាប្រធានបទថ្មី​ បទល្មើសថ្មីដែលបង្ករចលាចលអោយសង្គមថៃយ៉ាងច្រើនសន្ធឹកសន្ធាប់។

អត្ថបទដោយ សា