កំពុងមានប្រជាប្រិយភាព ហើយក្លាយខ្លួនជាតារាប្រុសដែលជាប់ឈ្មោះប្រជែងយករង្វាន់ Poppular Vote ប្រចាំឆ្នាំ២០២២ទៀតផង សម្រាប់លោក Hussaweee តួឯកប្រុសបុស្តិ៍លេខ៧ដែលមានតែអ្នកស្រលាញ់ហើយគាំទ្រអោយកាត់ល្បីល្បាញជាងមុន។ ចុងក្រោយទស្សនិកជនប្រហោងពោះព្រោះតារាប្រុសជាប់ឈ្មោះជាមនុស្សដែលត្រូវឡើងដោះស្រាយររឿងក្តីនៅតុលាកាខេត្តនុនថ:បុរី។
ហ្វែនៗរបស់លោក Hussaweee ប្រហែលនៅចាំរឿងក្តីរវាងតារាប្រុស និងលោក “ប៉េវិស៊ូត” អ្នកចាត់ការចាស់របស់គាត់ករណីបន្លំកិបកេងយកលុយដែលរកបានពីវិស័យសិល្ប:។ អ្នកតាមដានគិតថាគ្រប់យ៉ាងចប់យ៉ាងរលូនហើយកាលពីខែមេសាកន្លងផុតទៅនេះ ពីព្រោះអ្នកទាំងពីរបានបង្ហាញការសម្រុះសម្រួលក្រៅតុលាការម្តងយ៉ាងល្អក់ល្អឺនជាមួយគ្នា។ ប៉ុន្តែមិនដឹងជាមានរឿងអ្វីកើតឡើងបន្តទេ នៅសុខៗលោក Hussaweee ត្រូវតុលាកោះហៅទៅវិញ។
បច្ចុប្បន្ននេះហ្វែនៗរបស់តារាប្រុសព្រួយបារម្មណ៍ជាខ្លាំងព្រោះមិនដឹងថាអ្នកចាត់ការចាស់មកលើកនេះក្នុងគោលបំណងអ្វីឡើយ ម៉្យាងវិញទៀតគ្រប់គ្នាបារម្មណ៍ខ្លាចប្រជាប្រិយភាពរបស់លោក Hussaweee ធ្លាក់ចុះ ហើយគាត់អាចត្រូវបាត់ឈ្មោះពីកម្មវិធីប្រកាសពានវង្វាន់ធំ។
អត្ថបទដោយ សា