ត្រូវបានអ្នកប្រើប្រាស់អ៊ិនធឺណែតវាយប្រហារយ៉ាងដំណំសម្រាប់គ្រួសាររបស់តារាស្រី Yardthip និងស្វាមីសេដ្ឋីមានទ្រព្យសម្បត្តិមានឋាន:ខ្ពស់ ដោយត្រូវគេសង្ស័យថាមានឈ្មោះជាអ្នកបោកប្រាស់បន្ទាប់ពីតារាស្រីមិនអើពើជាមួយមិត្តភក្តិស្និទ្ធស្នាល Pinkysavika ជាមួយខុនដូតម្លៃមហាសាលដែលស្វាមីរបស់នាងទិញដោយទឹកប្រាក់យ៉ាងច្រើនមហាសាល។
កន្លងមកនេះស្វាមីរបស់តារាស្រីបានប្រាប់ហើយថាគាត់មិនមានពាក់ព័ន្ធជាមួយអ្នកទោសឈ្មោះ “អភិរ:” ទេប៉ុន្តែអ្នកប្រើប្រាស់អ៊ិនធឹណែតនៅតែមិនជឿ ហើយបាននាំគ្នាបន្តផុសជីកកកាយប្រវត្តចាយលុយរបស់គាត់កាន់តែខ្លាំងជាងមុន។ ចុងក្រោយ Yardthip ចេញមុខមកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនបញ្ជាក់ម្តងទៀតថាស្វាមីរបស់ខ្លួនមិនបានពាក់ព័ន្ធជាមួយរឿងក្តី ឬជាមួយជនជាប់ទោសណាមួយឡើយ។
តារាស្រីបានផុសប្រាប់ថាខុនដូតម្លៃថ្លៃដែលអ្នកក្នុបណ្តាញសង្គមនាំគ្នានិយាយដល់នោះ ស្វាមីរបស់នាងបានទិញតាំងពីមិនទាន់ស្គាល់លោក “អភិរ:” លើសពីនេះទៅទៀតពួកគេមានឯកសារបញ្ជាក់ត្រឹមត្រូវទាំងអស់ថាស្ទាតស្អំ។ ដូចច្នេះហើយសូមមេត្តាឈប់យករូបរបស់យើង ជាពិសេសកូនស្រីមកផុសនៅតាមបណ្តាញសង្គមទៀតទៅ វាពិតជាធ្វើអោយគ្រួសាររបស់ពួកគេជួបបញ្ហាជាច្រើននាពេលបច្ចុប្បន្ន។
អត្ថបទដោយ សា