តួឯកស្រីបុស្តិ៍លេខ ៧​ ត្រូវសង្គមជិះជាន់រឿងសម្រស់យ៉ាងដំណំ បណ្តាលអោយរឿងធ្លាក់ Rating មួយរំពេច!

រឿង “บวงสรวงบ่วงวิมาลา” ចេញមិនទាន់បានប៉ុន្មានផងប្រជាជនចាប់ផ្តើមមានប្រត្តិកម្មមិនពេញចិត្តបាត់ទៅហើយ ទស្សនិកជនរបស់ទូរទស្សន៍បុស្តិ៍លេខ៧មិនពេញចិត្តនឹងតារាស្រី pupe_kessarin ដែលចូលមកសម្តែងគូជាមួយតួឯកប្រុសជួរមុខរបស់បុស្តិ៍លោក mik_thongraya ។
អ្នកប្រើប្រាស់អ៊ិនធឺណែតជាច្រើនផុសរិះគន់កញ្ញា pupe_kessarin​ ថាមិនស្អាតទាល់តែសោះ ទម្រង់មុខដូចមិនមែនតារាសម្តែង មិនសមជាមួយលោក mik_thongraya សូម្បីបន្តិច។ តារាស្រីឃើញហើយមិនបង្អង់ដៃចូលខមមិនតលើផុសរបស់មហាជនបណ្តាលអោយការិះគន់កាន់តែខ្លាំងឡើងៗរហូតក្លាយជាដ្រាម៉ា។
អ្នកនាង Ning ក្នុងនាមជាអ្នកដឹកនាំរឿងបានចេញមុខមកបកស្រាយ និងអធីប្បាយដំណើរដើមរឿងទាំងអស់ដើម្បីអោយទស្សនិកជននៅតែគាំទ្ររឿងដែលកំពុងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ ទោះបីមានរឿងអ្វីកើតឡើងក៏ដោយរឿងនេះគួរក្លាយជារឿងដែលអ្នកទស្សនាចូលចិត្ត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា