បានក្លាយជាប្រធានបទដែលល្បីល្បាញជាខ្លាំងសម្រាប់ករណីដែលបេក្ខភាប Miss Grand Cambodia 2022 សម្រេចចិត្តនាំយកបទបង្ហាញដែលមិនធ្វើអោយទស្សនិកជនពេញចិត្តមកសម្តែងបង្ហាញនៅលើវេទិកាដែលមានបណ្តាញទូទាំងពិភពលោក។ ចុងក្រោយបណ្តាញពត៌មាននៅស្រុកក្រៅក៏បានចុះពាក់ព័ន្ធនឹងប្រធានបទនេះរហូតល្បីរន្ធឺកាន់តែខ្លាំងជាងមុន។
ភាពខុសបច្ចេកទេសធ្វើបទបង្ហាញអំពីរបស់ ឬសំលៀកបំពាក់តំណាងជាតិបណ្តាលអោយមានការបែងចែកក្រុមអ្នកបញ្ចេញមតិយោបល់ជាពីរក្រុម អ្នកខ្លះថាវាជាការជួយផ្សព្វផ្សាយហៅអ្នកចូលចិត្តលេងហ្កេមអោយចូលមកប្រទេសកាន់តែច្រើន ចំណែកមួយក្រុមទៀតរិះគន់ថាវាជាកាភ្លេចកំណើត ភ្លេចវប្បធម៌ ភ្លេចថាខ្លួនឯងជានរណា។
បច្ចុប្បន្ននេះទោះបីខាងក្រុមការងាររៀបចំកម្មវិធីចេញមុខមកសុំទោសរួចរាល់ហើយយ៉ាងណាក៏ដោយ ក៏អ្នកប្រើប្រាស់អ៊ិនធឺណែតនៅមិននៅមិនទាន់ឈប់រិះគន់នៅឡើយទេ ជាពិសេសពេលនេះពេលដែលពត៌មានបានរីកសុះសាយដល់ប្រទេសជិតខាង។
អត្ថបទដោយ សា