បន្ទាប់ពីសម្តែងរឿង F4 Thailand កញ្ញា tontawan មានគេស្គាល់ហើយគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយ:ពេលត្រឹមមួយប៉ព្រិចភ្នែក។ បច្ចុប្បន្នតារាស្រីកំពុងត្រូវមហាជនសំឡឹងមើលថានាងនឹងក្លាយជាទំពាំងដ៏សែនល្អដែលនឹងឡើងមកគ្រងតំណែងជាកំពូលតារាស្រីប្រចាំប្រទេសថៃជំនួសរាមច្បងដែលចូលវិស័យសិល្ប:មុននាង ១០ ទៅ ២០ ឆ្នាំ។
បច្ចុប្បន្ននេះប្រែនល្បីៗលំដាប់ពិភពលោកបានអញ្ជើញតារាស្រីអោយមកចូលរួមការងាររហូតពេញតារាងការងារទាំងអស់ ហើយគ្រប់រូបដែលកញ្ញា tontawan ផុសចូលក្នុងអ៊ិនស្តាក្រាមផុសចូលក្នុងអ៊ិនស្តាក្រាមតែងតែមានចំនួន Like ខ្ពស់ដាច់គេជានិច្ច ពេលខ្លះក្នុងរយ:ពេលត្រឹមតែ ១ម៉ោង នាងរកបានចំនួនអ្នកគាំទ្រ (Like) បានរាប់សែននាក់។
សិល្ប:ករសិល្ប:ការិនី និងអ្នកប្រើប្រាស់អ៊ិនធឺណែតទាំងក្នុងប្រទេសនិងក្រៅប្រទេសយល់ស្រប ហើយគាំទ្រក្មេងស្រីតូចគួរអោយស្រលាញ់ tontawan អោយក្លាយជាតារាស្រីលំដាប់កំពូលអ្នកបន្ទាប់របស់ប្រទេសយ៉ាងពេញទំហឹង។
អត្ថបទដោយ សា