មិត្តអ្នកអានប្រហែលនៅចាំរឿង “น้องพี่ทีรัก (Brother of the Year)” ជារឿងដែលល្បីល្បាញខ្លាំងនៅក្នុងឆ្នាំ ២០១៨ ដែលមានកញ្ញា យ៉ាយ៉ា ជាតួឯកស្រី។ ក្មេងស្រី Allynitibhon ក៏បានបង្ហាញវត្តមាននៅក្នុងរឿងនេះផងដែល នាងមកសម្តែងជាតួឯកស្រីកាលសម័យកុមារដែលបានធ្វើអោយទស្សនិកចាប់អារម្មណ៍ចង់ស្គាល់ប្រវត្តរបសនាងកាន់តែខ្លាំង។
ចាប់តាំងពីពេលនោះរហូតមកទល់ពេលនេះ Allynitibhon នៅតែខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនដើម្បីក្លាយជាសិល្ប:ការិនីដែលមានគុណភាពនិងទទួលបានជោគជ័យ។ ដំណើរក្នុងវិស័យសិល្ប:របស់ “អាលី” មិនងាយនោះឡើយ តារាស្រីវ័យក្មេងត្រូវជួបពាក្យរិះគន់របស់មហាជនតាំងពីនៅមានអាយុក្មេង អ្នកខ្លះព្យាយាមថានាង ចម្លងធ្វើត្រាប់តាមតារាស្រីកំពូលយ៉ាយ៉ា អ្នកខ្លះថានាងចូលបានព្រោះប្រើខ្សែរមិនមែនសមត្ថភាព ហើយមួយចំនួនទៀតមើលងាយមុខមាត់ពណ៌សម្បុររបស់នាងថាមិនមានចំនុចដែលអាចក្លាយជាតារាបាន។
ក្មេងស្រីទូទៅអាចឈប់បន្តដំណើរព្រោះពាក្យទាំងអស់នោះ ប៉ុន្តែសម្រាប់ Allynitibhon ចិត្តមាំតស៊ូជំនះរហូតធ្វើអោយមនុស្សដែលធ្លាប់រិះគន់ទាំងអស់នោះលេបសំដីរបស់ពួកគេ ដោយពេលនេះបានក្លាយជាតារាសម្តែង តារាចម្រៀង និងតារាម៉ូឌែលដែលមានការងារល្បីដល់ក្រៅប្រទេសក្នុងអាយុត្រឹមតែ ១៩ ឆ្នាំ។
អត្ថបទដោយ សា