Taewaew_natapohn ត្រៀមខ្លួនធ្វើកូនក្រមុំរួចរាល់!! គ្រប់ពេលដែលមានដំណើរកំសាន្តរួមគ្នាហ្វែនៗរំពឹងឃើញការលុងជង្គង់សុំរៀបកា!

បានប្រកាសទាក់ទងគ្នាយូហើយសម្រាប់គូររបស់តួឯកស្រី taewaew_natapohn​ ជាមួយមិត្តប្រុសហាយសូ Pranaip ដែលទាក់ទងគ្នាភ្លាមៗបន្ទាប់ពីតារាស្រីប្រកាសចែកផ្លូវគ្នាជាមួយអតីតមិត្តប្រុស។ រហូតមកទល់ពេលនេះអ្នកទាំងពីរនៅតែកាន់ដៃគ្នាបន្តដំណើរទៅមុខទោះបីត្រូវជួបដ្រាម៉ានិងពាក្យរិះគន់ឥតឈប់ឈរក៏ដោយ ធ្វើអោយស្នេហារបស់របស់ពួកគេកាន់តែរឹងមាំជាងមុនជារឿយៗ!
ចុងក្រោយតារាស្រីចេញមុខនិយាយយ៉ាងជឿជាក់ពេលនេះនាងរៀបចំខ្លួនដើម្បីទទួលពាក្យសុំរៀបការរួចរាល់ហើយ គ្រាន់តែមិនទាន់ច្បាស់ថាមិត្តប្រុសនឹងលុតជង្គង់សុំនាងរៀបកាថ្ងៃណា។ នៅក្នុងកម្មវធី event មួយកញ្ញា taewaew_natapohn​ ពេលនេះនាងតែងខ្លួនស្អាតៗចាំជានិច្ចព្រោះមានអារម្មណ៍ថាលោក Pranaip ចាប់ផ្តើមយកចិត្តទុកដាក់ ហើយផ្អែមជាងមុន។
សរុបមកបច្ចុប្បន្ននេះតារាស្រី និងមិត្តប្រុសរបស់នាងបានឆ្លងផុតដំណាក់កាលដ្រាម៉ា ឬរឿងមិនចុះសម្រុងហើយ លើសពីនោះទៅទៀតពួកគេកំពុងត្រៀមខ្លួនឈានជើងចូលក្នុងដណាក់កាលបន្ទាប់នៃស្នេហាដែលត្រូវបានគេហៅថា “អាពារហ៍ពិពារហ៍ ឬគ្រួសារ”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា