Nychaa ជះភាពផ្អែមល្ហែមឆ្លងទ្វីប អោយមិត្តប្រុសក្នុងថ្ងៃកំណើត!

ពាក្យផ្អែមល្ហែម សារស្នេហាត្រូវបានបញ្ចេញ និងផុសកាន់តែច្រើននៅលើបណ្តាញសង្គមនៅពេលដែលតារាសម្តែងស្រី nychaa​ ត្រូវរស់នៅឆ្ងាយពីមិត្តប្រុសដែលមុននេះអ្នកទាំងពីរមិនដែលធ្វើបង្ហាញដល់ថ្នាក់នេះពីមុនមកឡើយ។ ចុងក្រោយសាជូនពរថ្ងៃកំណើតរបស់តារាស្រីបានធ្វើអោយហ្វែនៗគូជីនលើលជាតិស្ករជាខ្លាំង!
ក្នុងឧកាសថ្ងៃកំណើតរបស់លោក mootono កញ្ញានីឆាបានផុសវិដេអូមិត្តប្រុសកំពុងលេងហ្គីតាព្រមជាមួយ Caption សសេរថា “Happy birthday! ជាដំបូងបំផុតសូមជូនពរអោយមនុស្សនៅក្នុងខ្លីបនេះមានសុខភាពមាំមួយខ្លាំងបំផុត ដើម្បីអាចហែលទឹកការពារជីវិតបាតសមុទ្រម្តងទៀតបានដោយគ្មានក្តីបារម្មណ៍ @mootono29 សុខភាពរាងកាយរឹងមាំ សុខភាពចិត្តរឹងមា Nychaa នឹងនៅចាំគាំទ្រក្បែរបែបនេះដូចដើម 💘 …
..(បន្ត).. ញញឹមបែបនេះជារៀងរហូតណា លោកប្រុសប្រភពថាមពលរបស់នីឆា (:” ។ ឃ្លារចុងក្រោយរបស់តារាស្រីផ្អែមដល់ថ្នាក់មិត្តភក្តិចូលមកបញ្ចេញមិត្តយោបល់យ៉ាងច្រើនសន្ធឹកសន្ធាប់ថាពេលនេះទាំងគូផ្អែមលើសហើយ សំណូមពរអោយមេត្តាអាណិតអ្នកជុំវិញខ្លួនផង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា