តារាចម្រៀងពិភពលោក Taylorwift រាំតាម Blackpink កំពុងធ្វើអោយពិភពលោករំពឹងអំពី Collaboration ថ្មី (មានវីដេអូ)!

Blackpink កំពុងឡើងបង្ហាញ់វត្តមាននៅគ្រប់បណ្តាញសង្គម និងប្រធានបទពត៌មានធំៗទាំងអស់នាពេលនេះ ព្រោះវត្តមាននៅលើឆាកប្រកាសរង្វាន់លំដាប់ពិភពលោក VMAs 2022 លើសពីនេះទៅទៀត Lisa បានក្លាយជាតារាអាស៊ីតែម្នាក់គត់ដែលឈ្នះរង្វាន់នៅក្នុងកម្មវិធីដ៏សំខាន់មួយនេះ។
ក្រុម K-POP ស្រីលំដាប់ពិភពលោកបានយកបទច្រៀងចំណងជើងថា Pink Venom ដែលទើបតែចេញថ្មីៗនេះទៅសំដែលនៅក្នុងកម្មវិធីដែលបានធ្វើអោយ តារា និង celebrities ទាំងអស់ទប់អារម្មណ៍មិនជាប់ហើយនាំគ្នារាំតាមពួកគេយ៉ាងសប្បាយរីករាយ។
តារាចម្រៀងពិភពលោកកញ្ញា taylorwift ដែលចូលរួមកម្មវិធីក្នុងនាមជាម្ចាស់ពានរង្វាន់ម្នាក់ទៀតត្រូវបានអ្នកប្រើប្រាស់អ៊ិនធឺណែតថតវីដេអូខណ:ដែលកំពុងរាំតាម Blackpink ហើយយកមកផុសនៅក្នុងបណ្តាញសង្គមរហូតក្លាយជាប្រធានបទដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់មួយទៀតក្នុងថ្ងៃនេះ។ ហ្វែនៗឃើញហើយសប្បាយចិត្តហើយនាំគ្នារំពឹងទុកថាខាងមុខនេះពួកគេនឹងអាចបានស្តាប់ចម្រៀងរួមរបស់ Blackpink និងតារាចម្រៀងស្រីលំដាប់ពិភពលោក taylorwift។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា