លោក kanchai នៅតែបន្តមើលថែលោក “បឺត” មិត្តប្រុសរបស់តារាស្រីតែងម៉ូយ៉ាងយកចិត្តទុកដាក់!

បានកន្លងផុតទៅ ៦ខែហើយសម្រាប់ពត៌មានធំតារាស្រីត្រូវបាត់បង់ជិវិតភ្លាមៗដោយមិនមានមូលហេតុដែលគួរអោយជឿទុកចិត្តបាន។ ការចាកចេញឆ្ងាយរបស់តារាស្រី តែងម៉ូ បានធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើលហើយខូចចិត្តជាពិសេសលោក បឺត ឬ stonerbkk មិត្តប្រុសដែលតាមស្រលាញ់ជាង ១០ ឆ្នាំហើយទើបធ្វើបានសម្រេចក្នុងឆ្នាំដែលនាងត្រូវបាត់បង់ជីវិត។
លោក បឺត ឬ stonerbkk យំសោក ហើយសោកសៅរ៍គួរអោយបារម្មណ៍ជាខ្លាំង ផ្លូវចិត្តរបស់គាត់ចុះទន់ខ្សោយរហូតគ្រប់គ្នាភ័យខ្លាចថាគាត់អាចគិតខ្លីធ្វើបាប់ខ្លួនឯងនៅពេលដែលនឹកមិត្តស្រីដែលខ្លួនស្រលាញ់បំផុត។ លោក kanchai ក្នុងនាមជាបងប្រុសជិតស្និទ្ធក្នុងវិស័យសិល្ប:របស់តែងម៉ូយកចិត្តទុកដាក់មើលថែរក្សាយលោក​​ បឺត ជំនួសតែម៉ូយ៉ាងដិតដល់គ្រប់ពេលវេលា។
រហូតមកទល់ពេលនេះទស្សនិកជនទាំងអស់ក៏នៅឃើញពិធីករប្រុសល្បីនៅទាក់ទង ផ្តល់កំលាំងចិត្ត និងមើលថែរក្សាលោកបឺតដដែល។ លោក kanchai តែងតែបង្ហាញវត្តមាននៅលើផុសរបស់លោក stonerbkk ដែលជាទូទៅគាត់ជាមនុស្សដែលមិនសូវ Like, Comment លើរូបរបស់តារាផ្សេងទៀតឡើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា