កុំចេះតែ CF CF!! តារាស្រីត្រៀមអញ្ជើញអតិថិជនចូលបញ្ជីស្បែកខ្មៅបើនៅមិនទាន់កែរខ្លួន!

ការរាត្បាតនៃជម្ងឺកូវី១៩បានធ្វើអោយសិល្ប:ករសិល្ប:ការិនីជាច្រើនរូបបំលែងខ្លួនក្លាយជាអ្នកលក់ឥវ៉ាន់ អ្នកនាង djtonhorm ជាម្នាក់ដែលកំពុងបន្តអាជីពជាអ្នកលក់ទោះបីស្ថានភាពចាប់ផ្តើមល្អប្រសើរឡើងវិញក៏ដោយ។ ហើយថ្មីៗនេះតារាស្រីកំពុងជួបពិសរបស់អតិថិជនអនឡាញបណ្តាលអោយត្រូវចេញមុខប្រកាសព្រមានជាសាធារណ:នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន។
អ្នកនាង djtonhorm បានផុសផ្ទាំងពណ៌ខ្មៅជាមួយសារសសេរថា “មានភ្ញៀវ ១៤ ដែលមិនទាន់បានចាយលុយថ្លៃឥវ៉ាន់ណាចាស់ កំពុងកាត់ក្រងរកឈ្មោះហើយនឹងធ្វើការ live បង្ហាញថ្ងៃនេះពេលថ្ងៃត្រង់ បើមិនចង់ជាប់ឈ្មោះក្នុងបញ្ជីស្បែកខ្មៅសូមប្រញ៉ាប់បាញ់ថ្លៃទាំងអស់នោះអោយណា” ។​
គួរអោយអាណិតតារាស្រីណាស់ដែលត្រូវមកជួបភ្ញៀវមិនល្អបែបនេះចំនួនដល់ទៅ ១៤ នាក់ក្នុងពេលតែមួយ ។ អ្នកប្រើប្រាស់អ៊ិនធឺណែតឃើញហើយជួយកំលាំងចិត្ត ហើយនាំគ្នានិយាយអោយអ្នកទាំង១៤នាក់នោះឆាប់មកចាយថ្លៃឥវ៉ាន់ដែលខ្លួនឯងបាន CF​ យក។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា